អ្នកបើកបររថយន្តដឹកសិស្សសាលារៀនអាល់ហ្វា បុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរងរបួសបាក់ជើងខាងស្ដាំ ខណៈពេលជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តដឹកសិស្សអាល់ហ្វា បុកត្រង់ចំណុចផ្លូវបំបែកជាបួន ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង ១១និងនាទីព្រឹកថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០១៩ ស្ថិននៅតាមផ្លូវបេតុងក្នុងបុរីចំការដូងភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោ។
អ្នកបើកបររថយន្តមានឈ្មោះផានសុផាតអាយុ ៣៩ ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។  ចំណែកស្ត្រីរងគ្រោះមិនបានបានស្គាល់អត្តសញ្ញាណទេ។
បើកតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើបើកបររថយន្តម៉ាកសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2V-0134 ដឹកសិស្សសាលា អាល់ហ្វា ក្នុងទិស​ដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជាផ្លូវបែកជាបួនជ្រុលបុកម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ 2004 ពាក់ស្លាកលេខភ្នំពេញ 1S- 43 41ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបំណងឆ្លងផ្លូវពេលមកដល់ចំណុចកើតហេតុត្រូវរថយន្តបុក បណ្ដាលឲ្យស្ត្រីម្នាក់ជិះម៉ូតូឌុបខាងក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ ចំណែកអ្នករត់ម៉ូតូឌុបរងរបួសកដៃ ភ្លាមៗនោះដែលស្ត្រីរងគ្រោះត្រូវបានរថយន្តសាមុយរបស់ពេទ្យសួគា៍ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកេតុមាលា។
ក្រោយពេលកើតហេតុឃើញមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិងរាយការណ៍មកសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោចុះយកទៅចុះទៅវាស់វែងយករថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print