គោញីមួយក្បាលដើរប៉ះបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យឆ្លងចរន្ថឆក់ងាប់

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែបង្គោលភ្លើងបំភ្លឺផ្លូវ ដែលមានចរន្តអគ្គិសនីឆ្លង បានធ្វើឲ្យគោញីមួយក្បាលឆក់ងាប់ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ហើយសត្វគោនោះដើរទៅប៉ះបង្គោលភ្លើងលើសួនចែកទ្រូងផ្លូវ កាលពីវេលាម៉ោង៦និង៥០យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោញីឈ្មោលជាច្រើក្បាលដើរកាត់លើសួនចែកទ្រូងផ្លូវ នៅចំណុចកើតហេតុដូចសព្វមួយដង តែចៃដន្យគោញីមួយក្បាលនោះបានដើរទៅត្រដុសប៉ះនិងបង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យឆក់ដួលប្រកាច់ងាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកគោញីឈ្មោលជាច្រើនក្បាលទៀតបានរត់ប្រសេកប្រសាចពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្តង ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅមន្រ្តីជំនាញខាងអគ្គិសនីកម្ពុជា ចុះមកត្រួតពិនិត្យជាក់ស្តែង ដោយបានបញ្ជាក់ថា បង្គោលភ្លើងបំភ្លឺផ្លូវដែលឆ្លងចរន្តអគ្គិសនីនេះគឺបណ្ដាលមកពីខ្សែភ្លើងចាស់ណាមួយដាច់រលាតប៉ះ ហើយខណៈដែលមានទឹកភ្លៀងធ្លាក់ផងនោះ ធ្វើឲ្យខ្សែភ្លើងផុយរលួយប៉ះគ្នានិងបង្គោលភ្លើងបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីតែម្ដង ។

ក្រោយកើតហេតុកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ២ បានយកម៉ូតូរ៉ឺម៉កមកដឹកសត្វគោនោះទៅទុកនៅ សង្កាត់រងចាំម្ចាស់មកទទួលយកទៅវិញ ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print