ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរងរបួ សបាក់ជើងខាងស្ដាំ ខណៈពេលជិះម៉ូតូ ឌុបត្រឡប់ទៅផ្ទះវិញត្រូវបា នរថយន្តដឹកសិស្សអាល់ហ្វា បុកត្រង់ចំណុចផ្លូវបំបែកជាបួន ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើ តឡើងកាលពីវេលាម៉ោង ១១និងនាទីព្រឹកថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០១៩ ស្ថិននៅតាមផ្លូវបេតុងក្នុងបុរី ចំការដូងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។
អ្នកបើកបររថយន្តមានឈ្មោះផានសុផា តអាយុ ៣៩ ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីរងគ្រោះមិនបានបានស្ គាល់អត្តសញ្ញាណទេ។
បើកតាមប្រភពព័ត៌មានពីកន្លែងកើ តហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើ បើកបររថយន្តម៉ាកសាំយ៉ុងពណ៌លឿងពា ក់ស្លាកលេខភ្នំពេញ 2V-0134 ដឹកសិស្សសាលា អាល់ហ្វា ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ ចំណុចកើតហេតុជាផ្លូវបែកជាបួនជ្ រុលបុកម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េ រីឆ្នាំ 2004 ពាក់ស្លាកលេខភ្នំពេញ 1S- 43 41ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិ ចបំណងឆ្លងផ្លូវពេលមកដល់ចំណុចកើ តហេតុត្រូវរថយន្តបុក បណ្ដាលឲ្យស្ត្រីម្នាក់ជិះម៉ូតូ ឌុបខាងក្រោយរងរបួសបាក់ភ្លៅខាងស្ ដាំ ចំណែកអ្នករត់ម៉ូតូឌុបរងរបួសកដៃ ភ្លាមៗនោះដែលស្ត្រីរងគ្រោះត្រូ វបានរថយន្តសាមុយរបស់ពេទ្យសួគា៍ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកេ តុមាលា។
ក្រោយពេលកើតហេតុឃើញមានសមត្ថកិច្ ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍មកសមត្ថកិច្ចជំនា ញចរាចរខណ្ឌដង្កោចុះយកទៅចុះទៅវា ស់វែងយករថយន្តនិងម៉ូតូយកមករក្សា ទុកនៅអធិការរដ្ឋានខណ្ឌដង្កោរងចាំ ដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ