ប្រទេសចិន៖ តារាចម្រៀងស្រីស្រស់សោភាកញ្ញា រតនៈ ពិសី ស្រាប់តែទទួលបានឱកាសនិងកិត្តិយសធំក្រោយពីតារាស្រីរូបនេះចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសចិន។ ក្នុងនាមជាតារាចម្រៀងស្រីតំណាងកម្ពុជាតារាស្រីរូបនេះត្រូវបញ្ចេញសមត្ថភាពច្រៀងរាំនៅលើវេទីការដ៏ធំសម្បើមមួយគឺព្រឹត្តិការណ៍ធំ” ASEAN-China TV Drama Week”ដែលត្រូវបាននឹងកំពុធ្វើឡើងនៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន។
មួយរយៈនេះ តារាចម្រៀងស្រី រតនៈ ពិសីហាក់លេចមុខមាត់ខ្លាំងនឹងព្រឹត្តិការណ៍នានាជាច្រើន។ មុនពេលចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តារាស្រីរូបនេះត្រូវបានអ្នកផលិតកម្មវិធីនៅប្រទេសចិនពេញចិត្តនិងផ្តល់ឱកាសក្នុងព្រឹត្តិការណ៍ខាងលើដែលមានសិល្បករល្បីឈ្មោះជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងចិន ចូលរួមផងដែរ។
បច្ចុប្បន្នគេសង្កេតឃើញ តារាស្រីរូបនេះ ហាក់មានសន្ទុះខ្លាំងក្នុងការងារសិល្បៈ ជាពិសេសនោះនាង តែងតែក្ដាប់បានឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់។ យ៉ាងណាមិញ រតនៈពិសី ហាក់មាន សំណាងផ្ទួនៗ ខណៈមុននឹងឈានជើងទៅសម្ដែង នៅប្រទេសអូស្ត្រាលី រតនៈ ពិសី បានក្លាយជាតំណាង ប្រទេសកម្ពុជា ទៅច្រៀងក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដែលនឹងចេញដំណើរនៅថ្ងៃទី១៥ខែកញ្ញា ខាងមុខនេះ។ ថ្លែងពីប្រទេសចិនតារាស្រីសិចស៊ី រូបនេះបានបញ្ជាក់នាងបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា នឹង ត្រឡប់មកវិញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩នេះ។នាងបន្តថា នាងពិតជារីករាយនឹងឱកាសមួយនេះ ហើយនាងបានត្រៀមបទចម្រៀងតំណាងជាតិ និងសម្លៀកបំពាក់ប្រពៃណីខ្មែរសម្រាប់បង្ហាញលើឆាកអន្តរជាតិដ៏ធំមួយនេះផងដែរ។ នាងកាលពីរាត្រីថ្ងៃទី១៦នេះនាងបានសមឆាករួចរាល់ហើយមុនពេលកម្មវិធីបន្តផ្ទាល់ធំចាប់ផ្តើមនៅថ្ងៃទី១៧ខែកញ្ញានេះ។ នាងថាកម្មវិធីនេះប្រមូលផ្តុំដោយដោយសិល្បករល្បីឈ្មោះពិសេសធ្លាប់មានវត្តមានបទចម្រៀងនៅក្នុងភាពយន្តភាគលើកញ្ចក់ទូរទស្សន៍។ នាងថានឹងខិតខំប្រឹងប្រែងច្រៀងបទចម្រៀង និងសម្តែងឲ្យបានល្អដើម្បីមុខមាត់ជាតិ។ តាមការគ្រោងទុកនាងនឹងវិលមកកាន់កម្ពុជានៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩នេះ ននិងបន្តចេញទៅសម្ដែង និងច្រៀងនៅក្នុងប្រទេសអូស្ត្រាលី រយៈពេល៣ខែផងដែរ។
គួរបញ្ជាក់ថា ក្រោយពីទទួលបានឱកាស ចុះកុងត្រារយៈពេល៥ឆ្នាំ ជាតារាចម្រៀង នៅក្នុងផលិតកម្មថោន តារាចម្រៀងសិចស៊ី រតនៈ ពិសី ក៏មានឱកាសទទួលបានការអញ្ជើញ ឲ្យចេញទៅសម្ដែង នៅបណ្តាប្រទេសជាច្រើនបន្តបន្ទាប់គ្នា ហើយនេះនេះចាត់ទុកថា ជាសំណាងផ្ទួនៗគ្នា តែម្ដងរបស់កញ្ញា រតនៈ ពិសី ទទួលបាន៕
ដោយ វឌ្ឍនា