ទឹកជំនន់ច្រោះដាច់ផ្លូវជាតិ​លេខ​៤៨ជាដុំៗ អាជ្ញាធរកំពុងជួសជុល

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រភពព័ត៌មានពីខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បាក់​ស្រុត​ផ្លូវជាតិ​លេខ​៤៨ បណ្តាល​ឲ្យ​ខូច និង​ដាច់​ជា​ដុំ​ៗ ច្រើនកន្លែងខណៈ​មានជំនន់​ទឹក​ភ្លៀវ​ធ្លាក់​យ៉ាង​ខ្លាំង ​កាលពី​ថ្ងៃ អង្គារ ៤រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​បង្គោល​គីឡូ​លេខ​៤២ ស្ថិត​ក្នុងស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាងលើអាជ្ញាធរ ស្រុកបុទុមសាគរ បានអនុញ្ញាតឲ្យ​រថយន្ត​តូច​ៗ​​អាច​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨​បាន ប៉ុន្តែ​លើកលែងតែ​រថយន្ត​ធុនធំ​ៗ ​ពុំ​អាចអនុញ្ញាតឲ្យ​ឆ្លងកាត់​បាន​នោះ​ទេ ហើយ​ខណៈ​​ពេល​នោះ មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​បាក់​ស្រុត​ផ្លូវជាតិ​នេះ​ផង​ដែរ ។

រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ បាន​ជម្រាប​ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ​លេខ​៤៨ នេះ សូម​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​តែ​មានការ​បាក់​ផ្លូវ និង​ស្ពាន​ពី​ចំណុច​បឹង​មាស ស្ថិត​ក្នុងភូមិ​ព្រលាន ឃុំ​កណ្ដោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង មានប្រវឺងជាង៥គីឡូម៉ែត្រ  ។

រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ បាន​បញ្ជាក់​ថា នៅថ្ងៃ​ទី​១៧ ខែកញ្ញា​ ឆ្នាំ២០១៩ អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ធ្វើការ​បិទផ្លូវនេះមួយ​រយៈដើម្បី​ឲ្យ​ខាង​ជំនាញ​ធ្វើការ​ជួសជុល​ជា​បន្ទាន់ ហើយក្នុងរយៈ៣ថ្ងៃយ៉ាងយូរនិងជួសជុលជាស្ថាពរឲ្យដំណើរការឡើងវិញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print