រថយន្ត២គ្រឿងបុកគ្នាភាគីម្ខាងដក​ជើង​កាមេរ៉ាប្រុងថត ភាគីម្ខាងទៀតភ័យស្មានថា​កាន់​​កាំភ្លើង​អាកាទូរស័ព្ទ​ប្តឹង​សមត្ថកិច្ចផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់​ផ្អើលមួយបានកេីតឡេីង បន្ទាប់ពី​សមត្ថកិច្ច​​ខណ្ឌទួលគោកជាច្រេីននាក់នាំគ្នាចុះទៅអន្តរគមន៍ភ្លាមៗដោយឡោមព័ន្ធរថយន្តកាមរីឆ្លាម១គ្រឿងដែលសង្ស័យថាមានកាំភ្លេីងអាកា ខណៈដែល​រថយន្ត Lexus-570 ​បានបុកគ្នា​ជា​មួយ​រថយន្ត​ Camry បា​ឡែ​ន១គ្រឿងទៀត បណ្តាយឲ្យដាច់កង់​មុខខាងឆ្វេង​ ហើយ​ចរចា​គ្នាមិនត្រូវទេីបភាគីខាងរថយន្តកាមរីបាឡែន ដែលជាម្ចាស់រថយន្ត​កាម​រី​ឆ្លាម​ជា​មិត្តភក្តិ​ដែលជិះតាមក្រោយជួយថតផ្សាយព័ត៍មាន លុះមកដល់ក៏​ចុះ​ពី​ឡាន​ដោយ​យក​ជើង​កាមេរ៉ា​មានស្រោមពណ៍ខ្មៅផងនោះ បានធ្វេីឲ្យ​ម្ចាស់​រថយន្ត​ Lexus ភ័យមើលទៅ​ស្មានថាជាកាំភ្លើង​អាកា​​ក៏​រត់ឡើង​លេីរថយន្តបើក​​គេចខ្លួនទៅបាត់ ហើយ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ចថាមានគេយកកាំភ្លើង​អាកា​មក​គំរាម​​គ្រាន់តែគ្រោះថ្នាក់​ចរាចរបន្តិចបន្តួច​​សោះ​ ។

FullSizeRender

ហេតុការណ៍ខាងលេីនេះ​ បានកើតឡើង​កាលពី​វេលា​ម៉ោង​១០ និង៤០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្បែរស្ពានអាកាសតិចណូ តាម​បណ្ដោយផ្លូវសហពន្ធរូស្ស៊ី​ ​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញរថយន្ត Lexus570 មួយគ្រឿងមិនចាំស្លាកលេខ និងរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-1349 បានបេីកតាមក្រោយទៅមុខក្នុងទិសដៅស្របគ្នាក៏ទៅបុកគូទរថយន្តLexus570 បណ្ដាលឲ្យរថយន្តបង្កដាច់កាឡេកង់មុខ ហើយ​ភាគីទាំងសងខាងចរចា​គ្នាមិនត្រូវ ទេីបភាគីខាងរថយន្តកាមរីបាឡែន ដែលជាម្ចាស់រថយន្ត​កាម​រី​ឆ្លាម​ជា​មិត្តភក្តិ​ដែលជិះតាមក្រោយ មកដល់ដែរនោះក៏​ចុះ​ពី​ឡាន​ដោយ​យក​ជើង​កាមេរ៉ា​មានស្រោមពណ៍ខ្មៅប្រុងថតផ្សាយព័ត៍មាននោះ បានធ្វេីឲ្យ​ម្ចាស់​រថយន្ត​ Lexus ភ័យមើលទៅ​ស្មានថាជាកាំភ្លើង​អាកា​​ក៏​រត់ឡើង​លេីរថយន្តបើក​​គេចខ្លួនទៅបាត់ ហើយ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ចថាមានគេយកកាំភ្លើង​អាកា​មក​គំរាម​​គ្រាន់តែគ្រោះថ្នាក់​ចរាចរបន្តិចបន្តួច​​សោះ​ ។

បន្ទាប់​ពី​ម្ចាស់រថយន្ត Lexus570 ទូរស័ព្ទ​ប្តឹង​នគរបាលក្រុងថា​ មាន​គេ​កាន់​កាំភ្លើង​អាកា​មក​គំរាម​គ្រាន់តែរឿង​​គ្រោះថ្នាក់​ចរាចរនោះ​ ដោយទទួលដំណឹងហេីយ ភ្លាមនោះកម្លាំងសមត្ថកិច្ច​​​ខណ្ឌទួលគោក​​បាន​ចុះ​មក​អន្តរាគមន៍​​ដល់កន្លែង​កើតហេតុ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​​ឲ្យ​សមត្ថកិច្ច​ហួសចិត្ត​នោះ​គឺ ​ពុំ​មាន​កាំភ្លើង​អាកា​ដូច​​ដែលម្ចាស់រថយន្តLexus​ ទូរស័ព្ទមកប្ដឹងនោះទេ គឺ​គ្រាន់តែជា​ជើង​កាមេរ៉ា​​ដែល​មាន​ដាក់​​ស្រោម​​ពណ៌​​ខ្មៅ​ ដូចស្រោមដាក់កាំភ្លេីងតែ​ប៉ុណ្ណោះ នៅក្នុងរថយន្តកាមរីឆ្លាម ហេីយពួក​គាត់​ទើប​​ចេញ​មក​ពី​ស៊ីការ​គេទេ ​។

ក្រោយ​ពេល​ពិនិត្យ​រួច​រាល់​​អស់​ហើយ សមត្ថកិច្ចបានបញ្ជាក់​ថា​គ្រាន់​តែ​ជា​ការ​​យល់​ច្រឡំ​នោះ រួចក៏​អនុញ្ញាត​​ឲ្យ​រថយន្ត​ទាំង​​២​គ្រឿង​នេះ ត្របល់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ ៕

FullSizeRender (3)

FullSizeRender (2)

FullSizeRender (1)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print