ភ្នំពេញ:ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយតែបុរសម្នាក់បានបើក រថយន្តRX300ជាន់ហ្វ្រាំងមិនសុីបាន រេចង្កូតទៅបុករះម៉ូតូនិងរថយន្តបណ្ដាលអោយមានអ្នករងរបួសធ្ងន់ស្រាលជាច្រើនម្នាក់ហើយភ្លាមនោះត្រូវបានរថយន្តសង្ក្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១នឹង៣០នាទីថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកលុចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A-0984បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៩ក្នុងទិសដៅពីត្បូងមកជើង ខណ:មកដល់កន្លែងកើតហេតុឡានជាន់ហ្រ្វាំងមិនសុីក៏បានរេចង្កូតទៅបុករះម៉ូតូនិងរថយន្តបណ្ដាលអោយមានអ្នករងរបួសធ្ងន់ស្រាលជាច្រើនម្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនឹងធ្វើការទំនាក់ទំនងនងទៅសមត្ថ កិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបង្កទៅរក្សាទុកនៅការិយាល័យចរា ចរណ៍ជេីងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ររងចាំធ្វេីការដោះស្រាយនៅពេលក្រោយ ៕ រស្មី