ថ្នាក់ដឹកនាំ និងមន្ត្រីជុំវិញខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់

ចែករំលែក៖

ខេត្តប៉ៃលិនះ ៖ នៅរសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០១៩ លោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយ​មានអភិបាលរងខេត្តលោក​ឧត្ដមសេនីយ៍​ទោ សេង សុគន្ធ ស្នងការ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តប៉ៃលិន បាន​ដឹកនាំ​មន្ត្រីជំនាញ និងកម្លាំង​ក្រោម​ឱវាទចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងធ្លាក់ខ្លាំងផ្ទួនៗ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ នៅចំណុច៣ឃុំ ទី១នៅផ្លូវជាតិលេខ៥៩ ឃុំអូរអណ្ដូងមួយចំនួន.  ទី៣ ឃុំសាលាក្រៅ ចាប់ពីរង្វង់មូលស្រុកសាលាក្រៅ ដល់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិបឹងត្រកួន ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ដែលស្ថានភាពទឹកមានការជន់ឡើងខ្លាំងរហូតហូរកាត់ថ្នល់ និងបណ្តាលឲ្យលិចផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួននៅក្បែរៗដងផ្លូវ  ប៉ុន្តែរហូតមកដល់ម៉ោង​ប្រមាណ​ ១៦:៣០ នាទីរសៀល​ ទឹកនៅចំណុចនេះបានស្រកចុះអស់វិញ។

ទី២ចំណុចផ្លូវក្រាលក្រួសក្រហមទៅផ្សារឃែរ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទឹកជំនន់មានសភាពឡើងខ្លាំងរហូតហូរកាត់ផ្លូវចម្ងាយប្រហែល ២០០ ម៉ែត្រ ជម្រៅប្រហែល ០.៥ ម៉ែត្រ បណ្តាល ឱ្យលិចចំការរបស់ប្រជាពលរដ្ឋនៅតំបន់នោះ រហូតមកទល់ពេលនេះនៅបន្តស្រកនៅឡើយ។

ក្នុង​ការ​ក្នុងនោះលោក អភិបាលខេត្តនិងលោកស្នងការខេត្តក៏បានចុះ​ត្រួតពិនិត្យ​មើលទឹកជំនន់ និងកម្លាំង ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ចម្លង​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​នៅ​ចំណុច​ខាងលើ និង​បាន​ផ្អាក​យានជំនិះ​មួយ​ចំនួន​អោយ​ត្រឡប់​ក្រោយ​ដើម្បី​បញ្ជៀស​នៅ​គ្រោះថ្នាក់ណា​មួយ​ដែល​កើត​ឡើង​ដោយ​យថាហេតុ​ ក្រោយពីពេលនេះទឹកជំនន់កន្លែងខ្លះស្រកនិងកន្លែងខ្លះមិនស្រក ៕ ដោយ ៖ ​ស សារឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print