ខេត្តកំពង់់ធំ៖ក្រុមញៀនល្បែងអាប៉ោង ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ស្វាយ ឃាតខ្លួនកាលពីរសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ ឈិត ស៑ន ភេទប្រុស អាយុ៦២ឆ្នាំ ភូមិសំបូរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា មុខសញ្ញាល្បែងទាំង០៦ នាក់រួមមាន៖
១.ឈ្មោះ តុន ឃ្លី ភេទប្រុស អាយុ ៥៣ ឆ្នាំ ២.ឈ្មោះ គ្រី យ៉ា ភេទប្រុស អាយុ ៤២ ឆ្នាំ ទាំងពីរនាក់នៅភូមិ ឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ៣.ឈ្មោះ សែត ផាន ភេទប្រុស អាយុ ៦៤ ឆ្នាំ នៅភូមិតាព្រាច ឃុំទីពោរ ស្រុកសន្ទុក ៤.ឈ្មោះ សៀង ប៉ា ភេទប្រុស អាយុ ៥៩ ឆ្នាំនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ៥.ឈ្មោះ ង៉ែត គ្រី ភេទប្រុស អាយុ ៦៥ ឆ្នាំនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយនិង ៦.ឈ្មោះ ឈិត ស៑ាង ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ និងវត្ថុតាងមាន ១.កំរាលហាន់តោ១, ២.ចានបាញ់អាប៉ោង ០១, ៣.ផ្តិលជ័រខៀវគ្របអាប៉ោង ០១ , ៤.កូនក្រម៉ាពោះគោក្រហម ០១និង៣. ម៉ូតូចំនួន ០៤ គ្រឿង។
លោក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពងស្វាយបានអោយដឹងថាក្រុមញៀនល្បែងអាប៉ោងទាំង៦នាក់បានកសាងសំនុំរឿងបញ្ចូនបន្ដទៅស្នងការនគរបាលខេតុ្តខេត្តកំពង់ធំហើយពីម្សិលម៉ិញ៕ប៊ុនរិទ្ធី