ទីតាំងនានារបស់អាមេរិក នៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានមិនមានសុវត្ថិភាពឡើយ

ចែករំលែក៖

ទីតាំងនានារបស់អាមេរិក ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន​មិនមានសុវត្ថិ​ភាពនោះឡើយ ដោយក្រុមភេរវកម្ម បានវាយឆ្មក់ទៅលើទីតាំងសំខាន់២​នៅប្រទេស​ទាំងពីរ​។ សកម្មភាពវាយប្រហារកើតឡើងក្រោយពេល អាមេរិក លុបកិច្ចពិភាក្សា​ស្តីពី​សន្តិភាព ជាមួយ ក្រុមតាលីបង់ ។

នៅក្នុងប្រទេសអ៊ីរ៉ាក់  នៅព្រឹកថ្ងៃទី​២៤ ខែកញ្ញា រ៉ុក្កែតពីរគ្រាប់ បានធ្លាក់នៅជិតស្ថាន​ទូតអាមេរិក នៅទីក្រុងបាត​ដាត ​ប្រទេសអ៊ីរ៉ាក់ ។​ រ៉ុក្កែតខាងលើធ្លាក់នៅតំបន់ បៃតង ជាតំបន់ដែលមានទីតាំង​តំណាងការបរទេស របស់ប្រទេសជាច្រើន នៅទីនោះ ក្នុងនោះមានស្ថានទូតអាមេរិកផងដែរ​។ រ៉ុក្កែតពីរគ្រាប់មាន​ទំហុំ ១០០ មីលីម៉ែត្រ បានធ្លាក់នៅជិតស្ថានទូតអាមេរិកមួយគ្រាប់និងជិត ដងទន្លេ​​Tigris ​មួយគ្រាប់។ ប្រភពព័ត៌មានពីមន្ត្រីការបរទេសអាមេរិក បានឲ្យដឹងថា សំឡេង​ប្រកាសអាសន្ន បានបន្លឺឡើង ពីរលើក នៅវេលាម៉ោង​១រំលងអធ្រាត្រ​។

ជាមួយគ្នានេះដែរ​កម្លាំងទាហានអ៊ីរ៉ាក់​បានបញ្ជាក់ថា រ៉ុក្កែតពីរគ្រាប់​បានបាញ់ចេញ​ពីតំ​បន់​ភាគខាងត្បូង រដ្ឋធានី​បាតដាត ។​ មកទល់ពេលនេះមិនទាន់មាន​ព័ត៌មានពីការ​ខូចខាត​ទ្រព្យ​សម្បត្តិនិងអាយុជីវិតនៅឡើយទេ​។កាលពីថ្ងៃទី​១៩ ខែឧសភា ក៏មានរ៉ក្កែត បាញ់​ទៅតំបន់ជិតស្ថានទូទ​អាមេរិក​ ក្នុងពេលដែលអាមេរិក ប្រកាសដកទា​ហានចេញពី​ប្រទេស​អ៊ីរ៉ាក់​។

ក្រោយរយៈជាច្រើនឆ្នាំ នៃសង្គ្រាម អ៊ីរ៉ាក់មានសន្តិសុខល្អប្រសើរឡើងវិញ ​ក្រោយប្រកាស​យក​ឈ្នះទៅលើក្រុមភេរវកម្ម​ IS ​កាលពីចុងឆ្នាំ​២០១៧។ តំបន់ជុំវិញស្ថានទូត អាមេរិក ត្រូវបានការពារយ៉ាង តឹងតែងបំផុត អាចទប់ស្កាត់រាល់ការវាយប្រហារ របស់ក្រុមភេរវកម្ម​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print