ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូលលើកទី៤ ជាមួយមេដឹកនាំ កូរ៉េខាង ជើងលោក គីម ជុងអ៊ុន អាចនឹងត្រូវបានឡើងក្នុងពេលឆាប់ៗនេះ បើទោះជាកិច្ចច រចារំសាយអាវុ ធនុយក្លេអ៊ែរកំពុងជាប់គាំងក៏ដោយ ។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ នៅពេលទៅដល់ទីស្នាក់ការកណ្តាលអង្គការស ហប្រជា ជាតិ ស្ថិតក្នុងទីក្រុងញូយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតអង្គការសហ ប្រ ជាជាតិ និងជាការ ឆ្លើយតបទៅ នឹងសំណួរអ្នកសារព័ត៌មានថា តើលោកមានគម្រោងជួបលោក គីម ជាថ្មីដែរឬទេ? លោក ត្រាំ បានគូសបញ្ជាក់ យ៉ាងខ្លីដូច្នេះថា «ជំនួបនេះអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនេះ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ។
គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ តែលោក ត្រាំ នៅតែអះអាងដដែលពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន។ លោក ត្រាំ និងលោក គីម ធ្លាប់ជួបគ្នាបីលើករួចមកហើយ គឺនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយប្រទេសវៀតណាម នៅចុងខែកុម្ភៈ និងលើកចុងក្រោយនៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ កាលពីខែមិថុនា នៅឆ្នាំ២០១៩នេះ។
កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងមក ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង បានជួបពិភាក្សានៅទីក្រុងញូវយ៉ក ស្តីពីគម្រោងពិភាក្សា ពិភាក្សាបញ្ហាកូរ៉េខាងជើងដែលមានគម្រោងចាប់ផ្តើមចរចាបញ្ហានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក និងមុនពេលកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីការចែករំលែកតម្លៃការឈរជើងរបស់ទាហានអាមេរិកនៅកូរ៉េខាងត្បូង ។
ទោះបីជាការចរចាជាមួយកូរ៉េខាងជើងបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ មិនបានជោគជ័យ រវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំ២០១៩ក៏ដោយ ក៏កូរ៉េខាងជើងបានប្រកាសថា ខ្លួនសុខចិត្តចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញនៅចុងខែកញ្ញា ឆ្នាំ២០១៩នេះ ។ ប៉ុន្តែគ្មានកាលបរិច្ឆេទ ឬទីតាំងច្បាស់លាស់ ត្រូវបានកំណត់ធ្វើឡើងនៅឡើយទេ ។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ខណៈដែលគាត់បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-in) នៅឯខាងក្រៅជំនួបកំពូលរបស់អង្គការសហប្រជាជាតិថា «គ្មានការសាកល្បងអាវុធនុយក្លេអ៊ែរទាល់តែ សោះឡើយ ។ ទំនាក់ទំនងគឺល្អប្រសើរខ្លំាងណាស់… យើងចង់ឃើញ បើសិនជាយើងអាចធ្វើនូវអ្វីមួយ ។ បើសិនជាយើអាច នោះគឺល្អខ្លាំងណាស់ ហើយបើសិនយើងមិនអាចវិញ នោះក៏ល្អដែរ យើងនឹងឃើញតើអ្វីនឹងកើតឡើង» ។
លោក មូន បានថ្លែងថា លោកមានសង្ឃឹមអំពីកិច្ចពិភាក្សាថ្នាក់កម្រិតការងារជាន់ខ្ពស់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងកើតឡើងនៅពេលឆាប់ៗនេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលជាលើកទីបី ។ ប៉ុន្តែលោកដូណាល់ ត្រាំ បានថ្លែងថា លោកអាចចង់ដឹងថា តើលទ្ធផលបែបយ៉ាងម៉េច នឹងសម្រេចបានពីជំនួបកំពូលលើកទីបីជាមួយមេដឹកនាំ គីម នៅមុនពេលព្រមព្រៀងថានឹងធ្វើវានោះ ។
លោក ត្រាំ បានថ្លែងដូច្នេះថា «ឥឡូវនេះ ប្រជាជនចង់ឃើញរឿងនោះកើតឡើង ។ ខ្ញុំចង់ដឹងថា តើនឹងមានលទ្ធផលអ្វីខ្លះសម្រេចបាន ។ យើងអាចដឹងឲ្យបានច្រើន មុនពេលកិច្ចប្រជុំកំពូលនេះកើតឡើង” ៕