ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលស្រុកកែវសីមាបានឲ្យដឹងថា កាំភ្លើងវែងប្រភេទAKស្វាយបត់មួយដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងព្រៃ រួចរើសយកទៅប្រគល់ជូនសមត្ថកិច្ចនៅព្រឹកថ្ងៃ អង្គារ ១១រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៩នៅភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីរក្សាទុកឲ្យមានសុវត្ថិភាព ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋល្អខាងលើ ឈ្មោះ ដារ៉ា ស្រែន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានយកអាវុធប្រភេទអាកាស្វ័យបត់មួយដើម មកប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ដើម្បីរក្សាទុក ខ្លាចជនខឹលខូចយកទៅប្រើប្រាស់ ។ អាវុធម៉ាកAKស្វាយបត់នេះ ត្រូវពលរដ្ឋមានឈ្មោះខាងលើរើសបាននៅក្នុងព្រៃ ដោយជនខឹលខូចលួចបង្កប់នៅក្នុងរន្ធឈើមួយនៅចំណុចភ្នំកុងណឹស ។វាមានលក្ខណះៈគ្រប់គ្រាន់ ប៉ុន្តែវាគ្រាន់តែខូចគុណភាពប្រើប្រាស់ខ្លះៗទៅហើយ៕