(ថៃ)៖ ព័ត៌មានអអោយដឹងថា ពលករខ្មែធ្វើការសំណងនៅប្រទេសថៃ៤នាក់ក្នុងចំណោមម្នាក់បានស្លាប់នៅកន្លែងកើតហេតុចំណែក៣នាកទៀតរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់Pattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ។
ពលករខ្មែររងគ្រោះថ្នាក់ដោយបាក់ពីដានអគារនោះមានចំនួន ៤នាក់÷
* ជនរងគ្រោះទី១ ឈ្មោះ ឡម ចាន់ថន ភេទប្រុស អាយុ ២០ឆ្នាំ ស្រុកកំណើតរស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ (ស្លាប់)
*ជនរងគ្រោះទី២ ឈ្មោះ ឈ្មោះ ឡម ចាន់ឌី ភេទប្រុស អាយុ ១៨ ឆ្នំានៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ (របួសធ្ងន់)
*ជនរងគ្រោះទី៣ ឈ្មោះ លិន ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកកំណើតរស់នៅខេត្ត បាត់ដំបង
*ជនរងគ្រោះទី៤នឈ្មោះ ណាមតាន ភេទស្រី អាយុ ១៩ ឆ្នាំ (របួសធ្ងន់)
សេចក្ដីរាយការបញ្ជាក់ពីសាច់ញ្ញាតិថាៈមុនកើតហេតុជនរងគ្រោះទាំង៤នាក់នោះបានធ្វើការមេឃកំពុងតែរលឹមស្រិចៗ នៅអគារកំពស់៧ជាន់ គ្រានោះពីដាន់ដែលខាងក្រុមហ៊ុនបានចាក់បេតុងនៅជាន់ទី៨ក៏ស្រុតបាក់សង្កត់លើពលករខ្មែរ៤នាក់ដែលកំពុងធ្វើការនោះស្លាប់ម្នាក់ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាលតែម្ដង។សេចក្ដីរាយការបញ្ជាក់បន្ថែមថាក្រោយពីពល្រខ្មែររងគ្រោះគេឃើញមានកម្លាំងជម្នាញសម្ថតកិច្ចថៃចុះដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់នោះ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាងឡាម៉ុង និងមន្ទីរពេទ្យក្រុងថេបផាត់ថាយ៉ា ៕វណ្ណា