សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧៥១​នាក់​នៅ​ ខេត្តឧត្តរមានជ័យ​បាន​ចូល​មក​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

ចែករំលែក៖

​ខេត្តឧត្តរមានជ័យ​៖​ ពិធី​ទទួល​សមាជិក​ទាំង​៧៥១​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្តឧត្តរមានជ័យ​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ក្រោម​វត្តមាន​ស្វា​គម​ន៏​ពី​សំណាក់​ លោក​ គន់​ គី​ម​ សមាជិក​ អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ ចុះ​មូលដ្ឋាន​ខេត្តឧត្តរមានជ័យ​ និង​លោក​ ស​ ថា​វី​ ប្រធាន​គណបក្ស​ខេត្ត​ ។​

dse (2)

​តំណាង​សមាជិក​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើការ​បកស្រាយ​ ពី​មូលហេតុ​នៃ​ការ​ចាកចេញ​របស់​ខ្លួន​ គឺ​ដោយសារ​គណបក្ស​សង្គ្រោះ​ ជាតិ​ជា​គណបក្ស​ដែល​កុហក​បោកប្រាស់​ អុជអាល​បង្ក​អសន្តិសុខ​ ដល់​សង្គម​ជាតិ​ និង​បន្ទាប់​ពី​ពួក​គេ​បាន​យល់​និង​មាន​ជំនឿ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ​ លោក​ គន់​ គី​ម​ បាន​លើក​ឡើង​អំពី​ការ​កសាង​សមិទ្ធផល​និង​ស្នាដៃ​ធំៗ​ជា​ច្រើន​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលិញ​ជាមួយនឹង​ការ​អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​។​

​លោក​ គន់​ គី​ម​បាន​បន្ត​ថា​ ជា​និច្ចកាល​គណបក្ស​ប្រជាជន​កម្ពុជា​តែង​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ប្រជាជន​នៅ​គ្រប់ការ​លំបាក​ទាំងអស់​។​ គុណសម្បត្តិ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​មើលឃើញ​និង​គាំទ្រ​ជា​រៀង​រហូត​មក​ ។​

​លោក​ គន់​ គី​ម​ បាន​ថ្លែង​ការ​កោតសរសើរ​និង​លើកទឹកចិត្ត​ដល់​សមាជិក​បក្ស​ថ្មី​ទាំងអស់​ថា​នេះ​គឺជា​ធនធាន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​សំរាប់​អាណត្តិ​ក្រោយៗ​ទៀត​។​

​លោក​បន្ត​ថា​ នេះ​ជា​ការ​ផ្តល់​យុ​ត្តិ​ធ​មិ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែងតែ​ខិតខំ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាជន​ដើម្បី​ប្រជាជន​មាន​ជីវភាព​សំបូរ​ធូ​ធា​ប្រ​ទេ​ជាតិ​មាន​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ ។​

​សមាជិក​បក្ស​ដែល​ទើប​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​នេះ​ បាន​ធ្វើការ​សន្យា​រួម​គ្នា​ថា​ នឹង​សហការ​ជួយ​គណបក្ស​ឲ្យ​កាន់តែ​រឹ​មាំ​បន្ថែម​ទៀត​ ស្រប​តាម​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ៕

dse (1)

...

dse

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print