ខេត្តឧត្តរមានជ័យ៖ ពិធីទទួលសមាជិកទាំង៧៥១នាក់របស់គណបក្សសង្គ្រោះជាតិ បាន ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ក្រោមវត្តមានស្វាគមន៏ពីសំណាក់ លោក គន់ គីម សមាជិក អចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងលោក ស ថាវី ប្រធានគណបក្សខេត្ត ។
តំណាងសមាជិកមកពីគណបក្សសង្គ្រោះជាតិ បានធ្វើការបកស្រាយ ពីមូលហេតុនៃការចាកចេញរបស់ខ្លួន គឺដោយសារគណបក្សសង្គ្រោះ ជាតិជាគណបក្សដែលកុហកបោកប្រាស់ អុជអាលបង្កអសន្តិសុខ ដល់សង្គមជាតិ និងបន្ទាប់ពីពួកគេបានយល់និងមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
មានមតិសំណេះសំណាលនាឱកាសនោះ លោក គន់ គីម បានលើកឡើងអំពីការកសាងសមិទ្ធផលនិងស្នាដៃធំៗជាច្រើនរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលិញជាមួយនឹងការអភិវឌ្ឍន៏លើគ្រប់វិស័យ។
លោក គន់ គីមបានបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជាតែងបានផ្សារភ្ជាប់ជាមួយប្រជាជននៅគ្រប់ការលំបាកទាំងអស់។ គុណសម្បត្តិនេះហើយដែលបានធ្វើឲ្យប្រជាជនមើលឃើញនិងគាំទ្រជារៀងរហូតមក ។
លោក គន់ គីម បានថ្លែងការកោតសរសើរនិងលើកទឹកចិត្តដល់សមាជិកបក្សថ្មីទាំងអស់ថានេះគឺជាធនធានបន្ថែមទៀតដើម្បីធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្រងនិងដឹកនាំប្រទេសសំរាប់អាណត្តិក្រោយៗទៀត។
លោកបន្តថា នេះជាការផ្តល់យុត្តិធមិចំពោះគណបក្សប្រជាជនកម្ពុជាដែលតែងតែខិតខំយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាជនដើម្បីប្រជាជនមានជីវភាពសំបូរធូធាប្រទេជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ ។
សមាជិកបក្សដែលទើបចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ បានធ្វើការសន្យារួមគ្នាថា នឹងសហការជួយគណបក្សឲ្យកាន់តែរឹមាំបន្ថែមទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ៕