រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញការបង្ការគ្រោះអគ្គិភ័យក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញការបង្ការគ្រោះអគ្គិភ័យក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃ ពុធ១២ខែ ភទ្រទឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី ២៥ ខែ កាឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់ឱ្យបានជ្រាបថា ៖ នៅឆ្នាំ២០១៩នេះ ក្នុងរាជធានីភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងបន្តបន្ទាប់។ គួរឱ្យកត់សម្គាល់ ដោយសារតែបញ្ហាមួយចំនួនដូចជា ឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលបណ្តាលឱ្យមានគ្រោះអគ្គិភ័យជាយថាហេតុ។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះដើមចម ដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀងភ្លើងធូប-ទៀន ការដុតសំរាម ការដុតព្រៃ ការបោះចោលកន្ទុយបារីផ្តេសផ្តាស ការតភ្ជាប់ ឬប្រើចរន្តអគ្គិសីនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។ ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំ
និងត្រូវរិះរកមធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួននៅក្នុងអំឡុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សាលាខណ្ឌទាំង១៤ មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់វិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យកើតឡើងសំដៅរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕

...

ដោយ៖ សំ រិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print