ភ្នំពេញ៖នៅថ្ងៃទី២៦ ខែកញ្ញា នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពុំបានប្រេីអំពេីហិង្សាធ្វេីទារុណកម្មដូចការផ្សព្វផ្សាយឡេីយ ។
សេចក្តីប្រកាសព័ត៌មាន បន្តថា អត្ថបទនៃបណ្តាញព័ត៌មានសង្គម គណនីហ្វេសប៊ុកឈ្មោះ “Ksn Tv online”បានចុះផ្សាយនូវអត្ថបទមួយ ការលើកឡើង!!រឿងចាប់មនុស្សបង្ខាំងរយៈ៥ថ្ងៃដើម្បីធ្វើទារុណកម្មថែមទាំងចាប់ដាក់គុកទៀត។ ជួបជាមួយលោកតាជួន តុប និងលោកយាយ វិច ធួយជាអាណាព្យាបាលរបស់ជនរងគ្រោះ។
ដំណើររឿងនៃអត្ថបទខាងលើនេះ មិនពិតទេ ដោយសារការយកព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យ បានសុំឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Ksn Tv online” និងអ្នកសារព័ត៌មានផ្សេងទៀតដែលបានផ្សព្វផ្សាយនូវខ្លឹមសារអត្ថបទខាងលើ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីសារព័ត៌មាន។ រីឯ ភាគីជនរងគ្រោះ អាចមានសិទ្ធិប្តឹងទៅតុលាការគ្រប់ពេល ក្នុងករណីមិនសុខចិត្តចំពោះការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ។កងរាជអាវុធហត្ថសូមស្វាគមន៍ទទួលយករាល់មតិយោបល់ និងការទិតៀន ក្នុងន័យស្ថាបនា។
សូមអានខ្លឹមសារសេចក្តីប្រកាសនេះដូចតទៅ ៖
ដោយ៖ ចេស្តា