ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រមុខដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសាលារាជធានីភ្នំពេញ បានផ្តល់សេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានី ទៅកាន់បណ្តាខេត្តដោយគិតថ្លៃមុនបុណ្យភ្ជុំបិណ្ឌ និងក្រោយបុណ្យភ្ជុំបិណ្ឌបញ្ចប់ ជាមួយនិងការអបអរសាទរពីប្រជាពលរដ្ឋនៃប្រទេសសន្តិភាព រីកចម្រើននេះ។ ជាក់ស្តែង នាព្រឹកនេះ បងប្អូនប្រជាពលរដ្ឋប្រមាណជា ៤.២៧០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ១២០គ្រឿង ទៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
សេវាដ៏ល្អនេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គ្រប់គ្នាបានអញ្ជើញទៅជួបជុំបងប្អូនញាតិមិត្តនៅតាមស្រុកកំណើតរៀងៗខ្លួនក្នុងទឹកមុខរីករាយ និងកក់ក្តៅក្នុងចិត្តក្រៃលែង។ កាន់តែពិសេសជាងនេះទៅទៀត ឆ្នាំនេះក៏ដូចជាបណ្ដាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រតិបត្តិការរថយន្តដឹកអ្នកដំណើរដោយឥតគិតថ្លៃទៅតាមបណ្ដាខេត្តនានា ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ឬអាចនិយាយថាជាកាដូជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរបស់យើង៕
ដោយ៖ សុខ ខេមរា