ចំពោះអាមេរិកវត្ដមានរបស់ក្រុម អ៊ិធស្លាមបង្កើតរដ្ឋជាគន្លឹះដ៏សំខាន់ក្នុង ការរក្សាមហាអំណាចនៅលើពិភពលោក របស់ខ្លួន។ ផ្ទុយទៅវិញមតិមួយចំនួន បានបញ្ជាក់ថា នោះជាលទ្ធផលនៃការ ធ្វើនយោបាយខុសរបស់អាមេរិក ទើប បង្កឱ្យមានការលេចចេញក្រុមអ៊ិខស្លាមបង្កើតរដ្ឋ ។
បើទោះបីមានការវាយប្រហារពីអា មេរិក និងសម្ពន្ធមិត្ដ ក្រុមអ៊ិ ស្លាមបង្កើត រដ្ឋនៅតែបន្ដបែកមែកសាខាឆ្ពោះទៅមុខ ដោយបង្កើតទីតាំងនៅក្នុងប្រទេសជា ច្រើនជុំវិញពិភពលោក។ តិចមានអ្នក ណាដឹងថា វត្ដមានរបស់ក្រុមIS ចាប់ ផ្ដើមចេញពីនយោបាយខុសឆ្គងរបស់ អាមេរិក ។
សារព័ត៌មានអាល្លឺម៉ង់បានដកស្រង់ ប្រភពព័ត៌មានសម្ងាត់ដែលប្រមូលបាន ពីប្រទេសស៊ីរីឱ្យដឹងថា ក្រុមIS មើលពី ខាងក្រៅជាកងកម្លាំងសាសនាជ្រុល និយមសាហាវព្រៃផ្សៃ តែការពិតកម្លាំង ទាហានIS ធ្វើសកម្មភាពយ៉ាងម៉ត់ចត់ ម៉ឺងម៉ាត់ មានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏ ដូចជាមានក្រុមចារកម្មស៊ើបការណ៍ យ៉ាងល្អប្រសើរ។ ក្រុមISត្រូវបានគេចាត់ ទុកថា ជាក្រុមដែលកើតចេញពីអតីត មេទ័ពជាន់ខ្ពស់ធ្លាប់បម្រើការដឹកនាំកងទ័ពនៅក្នុងរបបរបស់អតីតមេដឹកនាំផ្ដាច់ ការអ៊ីរ៉ាក់ សាដាម ហ៊ូសេន ។
នៅពេលដែលកម្លាំងទាហាន និង រដ្ឋាភិបាលសាដាម ហ៊ូសេន បែកខ្ញែក ដួលរលំក្រោយអាមេរិកវាយប្រហារ កាល ពីឆ្នាំ២០០៣ អតីតមន្ដ្រីទាហានជាង៤ ម៉ឺននាក់ត្រូវបានហាមប្រាមចូលរួមបម្រើ ក្នុងជួររដ្ឋាភិបាលថ្មី ហើយមិនទទួលបាន ប្រាក់បៀវត្សរ៍ពេលដែលរំសាយឱ្យចូល និវត្ដន៍ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះបណ្ដា មន្ដ្រីក្រោមរបបលោក សាដាម ហ៊ូសេន ក៏ត្រូវបានរដ្ឋាភិបាលថ្មីស្និទ្ធអាមេរិកដឹកនាំដោយនាយករដ្ឋ នូរី អាល់ម៉ាលីគី បែងចែកក្នុងគោលដៅចម្រាញ់ដកហូតមន្ដ្រីក្នុងគណបក្ស Baath ចេញពីជួរកង ទ័ព និងរដ្ឋាភិបាល ក៏ដូចជាកាត់បន្ថយ តួនាទីដឹកនាំរបស់ក្រុមជនជាតិអ្ស៊ិ្លាម និកាយសាន់នីទៀតផង។ ទាំងនោះហើយ ជាមូលហេតុដែលជំរុញឱ្យអតីតមន្ដ្រីទាំង នោះខកចិត្ដដោយខ្លួនមិនទទួលបានភាពយុត្ដិធម៌ ទើបបង្កើតឱ្យមានក្រុមIS ហើយ បញ្ចេញកំហឹងដណ្ដើមការគ្រប់គ្រងទឹកដីមួយចំនួនធំនៅទីនោះ ។
ក្នុងពេលនេះដែរ សារព័ត៌មានវ៉ា ស៊ីនតោនប៉ុស្ដិ៍របស់អាមេរិកបានដក ស្រង់ព័ត៌មានពីបុគ្គលដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយក្រុមIS បានបញ្ជាក់ ថា ភាគច្រើនមេដឹកនាំIS ជាអតីតមន្ដ្រី យោធាអាមេរិក។ អតីតទាហានIS មួយ រូបឈ្មោះ អាប៊ូ ហាមសា ដែលបានរត់ ចេញពីក្រុមIS ទៅកាន់ប្រទេសទួរគី កាលពីឆ្នាំ២០១៤ បាននិយាយថា គាត់ ទទួលបញ្ជាពីអតីតមន្ដ្រីយោធាក្រោម របបលោកសាដាម ហ៊ូសេន ។ សូម្បី តែមេបញ្ជាការកម្លាំងIS នៅស៊ីរី ក៏ជា ជនជាតិអ៊ីរ៉ាក់ផងដែរ ។
លោកអាប៊ូ ហាមសា បន្ដទៀតថា បណ្ដាអតីតមន្ដ្រីចារកម្ម ក៏ដូចជាមន្ដ្រី យោធាបានប្រើប្រាស់សមត្ថភាព បទ ពិសោធន៍របស់ខ្លួនដែលធ្លាប់មានផែន ការយុទ្ធសាស្ដ្រវាយប្រហារពង្រីកទឹកដី ទប់ទល់នឹងការវាយប្រហារពីបរទេសបាន យ៉ាងល្អប្រសើរ ។
ចំណែកសារព័ត៌មានដេលីតេឡេក្រាប បានផ្សព្វផ្សាយថា រាល់សកម្មភាពរបស់ អតីតមេដឹកនាំអ៊ីរ៉ាក់សាដាម ហ៊ូសេន បានបន្សល់ទុកនូវទ្រព្យសម្បត្ដិដើម្បី បង្កើតក្រុមប្រឆាំងរដ្ឋាភិបាលជិតស្និទ្ធ នឹងអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះពួក គេក៏បានបញ្ជូនកម្លាំងសម្ងាត់ទៅក្រៅ ប្រទេសដើម្បីបំផុសបំផុលជ្រើសរើស កម្លាំងទាហានមកពីបរទេសចូលរួម ។
រយៈពេល៣ឆ្នាំក្រោយអាមេរិកផ្ដួល រំលំរដ្ឋាភិបាលសាដាម ហ៊ូសេន ឆ្នាំ ២០០៦ ក្រុមទាហានមកពីក្រុមនិកាយ សាន់នីបានបង្កើតទៅជាក្រុមមួយមាន ឈ្មោះថា “ប្រទេសអ៊ិទស្លាមអ៊ីរ៉ាក់” ។ លោក Cole Bunzel អ្នកឯកទេសអំពី ក្រុមIS នៅសាកលវិទ្យាល័យប្រ៊ីនស្ដុន អាមេរិកបានបញ្ជាក់ថា ក្រោយពេលមេ ដឹកនាំរបស់“ប្រទេសអ៊ិSស្លាមអ៊ីរ៉ាក់” លោក អាល់ បាដាឌី ត្រូវសម្លាប់នៅឆ្នាំ ២០១០ ភ្លាមៗនោះមេដឹកនាំថ្មីឈ្មោះ អាល់បាទ្រី បាទ្រី ក៏ឡើងជំនួសតំណែង ដឹកនាំតែម្ដង ។
លោក Cole Bunzel បញ្ជាក់ទៀត ថា ការស្លាប់របស់អតីតមេដឹកនាំអាល់ កៃដា អូសាម៉ា ប៊ិនឡាដិន ដែលត្រូវ កម្លាំងទាហានអាមេរិកសម្លាប់នាឆ្នាំ ២០១១ បានបង្កឱ្យមានចន្លោះប្រហោង នៅក្នុងក្រុមអ៊ិរស្លាមជ្រុលនិយម។ ឆ្លៀត ក្នុងពេលចន្លោះប្រហោងនោះមេដឹកនាំ ប្រទេសអ៊ិរស្លាមអ៊ីរ៉ាក់ក៏បានបញ្ជាឱ្យធ្វើ សកម្មភាពដាច់ដោយឡែកមិនស្ដាប់ ទៅតាមការបញ្ជារបស់មេដឹកនាំក្រុម អាល់កៃដាទៀតឡើយ ។
នៅខែមេសា ឆ្នាំ២០១៣ មេដឹកនាំ ប្រទេសអ៊ិ។ស្លាម អ៊ីរ៉ាក់បានប្រកាសពង្រីក ទឹកដីអ៊ិ ស្លាមមនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរីដែលហៅកាត់ថា ISIS ។ មិនត្រឹម តែប៉ុណ្ណោះក្រុមអាល់កៃដាដែលឈរជើង នៅក្នុងប្រទេសស៊ីរី ក៏បានប្រែក្លាយទៅ ជាសមាជិករបស់ក្រុមISIS ទៀតផង ។
សកម្មភាពខាងលើបានបញ្ជាក់យ៉ាង ច្បាស់ថា ការជ្រៀតជ្រែកដោយកម្លាំង យោធារបស់អាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់ ក៏ដូចជានៅស៊ីរីបានជំរុញឱ្យកើត មានក្រុមអ៊ិេស្លាមបង្កើតរដ្ឋ។ ទាំងនោះជា យុទ្ធសាស្ដ្រខុសឆ្គងរបស់អាមេរិក ។
ក្រុមអ្នកវិភាគបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងពីជោគវាសនាពិភពលោកទាំង មូល ការស្ថិតស្ថេរ ពលរដ្ឋរស់នៅសុខ សាន្ដអាស្រ័យទៅលើប្រទេសមហាអំណាច នយោបាយរបស់ប្រទេសមហាអំណាច ហើយបើមហាអំណាចដើរនយោបាយ ខុសឆ្គងនោះ មហន្ដរាយប្រាកដជាកើត មានជាមិនខាន ។
កន្លងមកប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ក៏បានប្រកាសនៅ មុខសភាអាមេរិកថា វាសនាសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក អាមេរិកជាអ្នក កំណត់ ហើយមានតែអាមេរិកប៉ុណ្ណោះ ជាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញ ច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មសេដ្ឋកិច្ច គ្មាន ប្រទេសណាមួយអាចចេញច្បាប់ទាំងនោះ បានឡើយ ។
ទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា នយោបាយសេដ្ឋកិច្ចយុទ្ធសាស្ដ្រនៅលើ ពិភពលោកប្រមូលផ្ដុំនៅក្នុងរង្វង់ដៃអាមេ រិក ហើយបើអាមេរិកអនុវត្ដគោលនយោ បាយខុសឆ្គងដូចជានៅក្នុងប្រទេសអ៊ីរ៉ាក់បង្កឱ្យមានក្រុមអ៊ិអស្លាមបង្កើតរដ្ឋកើត ឡើងអាចធ្វើឱ្យពិភពលោកធ្លាក់ក្នុងសភាព ចលាចលជាក់ជាមិនខាន ។
អាមេរិកកំពុងតែប្រមូលអំណាច ទាំងស្រុងដោយខ្លាចបាត់បង់ធ្លាក់ទៅក្នុង ដៃប្រទេសដែលទើបតែរីកចម្រើន ក្នុង នោះមានប្រទេសចិន ក៏ដូចជារុស្ស៊ី។ ចិន កំពុងតែបោះពួយឆ្ពោះទៅមុខយ៉ាងឆាប់ រហ័សបានធ្វើឱ្យអាមេរិកព្រួយបារម្ភ ហើយ ត្រូវតែធ្វើគោលនយោបាយមួយចំនួន សម្រាប់ទប់ទល់ឥទ្ធិពលរបស់ចិន បើមិន ដូច្នោះទេអាចនឹងត្រូវបាត់បង់ក្នុងរយៈ ពេល១០ឬ២០ឆ្នាំខាងមុខ ៕
ប្រែសម្រួល៖ ម៉ែវ សាធី