មន្ដ្រី​បរិស្ថាន​បង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​សង្ស័យ​ចរចា​លុយ​មិន​ត្រូវ​គ្នា

ចែករំលែក៖

​ខេត្តពោធិ៍សាត់ៈ​ ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​ ឃើញ​មន្ត្រី​បរិស្ថាន​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់​ ចុះ​បង្ក្រាប​រោង​ម៉ាស៊ីន​អា​ឈើ​ខុសច្បាប់​ ដោយ​ដុត​កំទេច​អាច​ម៌​រណា​ និង​ជំ​រាក​ឈើ​ចោល​នៅ​នឹង​កន្លែង​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ការ​ចរចា​លុយកាក់​មិន​ត្រូវ​រូ​វ​គ្នា​ ។​

IMG_9736

​ប្រភព​ខាងលើ​បន្ត​ថា​ ប្រតិបត្តិការ​មន្ដ្រី​បរិស្ថាន​ចុះ​បង្ក្រាប​រោង​ម៉ាស៊ីន​អា​ឈើ​អាណា​ធិ​ប​តេ​យ្យ​ខាងលើ​ ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្នុង​ព្រៃ​ភ្នំ​តំបន់ហាមឃាត់​ ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​ក្នុង​ខេត្តពោធិ៍សាត់​ ។​

​ប្រភព​បន្ត​ទៀត​ថា​ ពាក់ព័ន្ធ​នឹង​មន្ដ្រី​បរិស្ថាន​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់​ ដឹកនាំ​ដោយ​លោក​ ប៉ាន់​ មរកត​ ប្រធាន​ស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ និង​ជានា​យក​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់​ ធ្វើការ​បង្ក្រាប​ខាងលើ​នោះ​ គេ​មិនដឹង​អំពី​លទ្ធផល​ក្នុង​ការ​បង្ក្រាប​នោះ​ឡើយ​ ដោយ​មានការ​លាក់លាម​ ហើយ​ការ​បង្ក្រាប​ខាងលើ​នេះ​ ដោយ​គេ​សង្ស័យ​ថា​ ជា​ការ​ចរចា​ថ្លៃថ្នូរ​លុយកាក់​គ្នា​មិន​ត្រូវ​ ។​

​ពាក់ព័ន្ធ​នឹង​ប្រភព​រាយការណ៍​ខាងលើ​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នគរវត្ត​មិន​អាច​សុំ​ការ​ពន្យល់​តាម​ទូរស័ព្ទ​ពី​លោក​ ប៉ាន់​ មរកត​ ប្រធាន​ស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ និង​ជានា​យក​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់​បាន​ទេ​ខណៈ​លោក​ប្រាប់​ថា​ ជាប់រវល់​ជាមួយ​ចៅហ្វាយខេត្ត​ ៕​

IMG_9737

IMG_9741

1

IMG_9742

IMG_9740

IMG_9738

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print