អ្នក​ប្រដាល់​៤០​នាក់​និង​មន្ដ្រី​បច្ចេក​ទេស​មួយ​ចំនួន​បាត់បង់​ចំណូល​ក្នុង​មួ​យស​ប្ដា​ហ៍ៗ

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​ប្រដាល់​ប្រមាណ​៤០​ នាក់​ និង​មន្ដ្រី​បច្ចេកទេស​មួយ​ចំនួន​ របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ត្រូវ​ បាត់បង់​ចំណូល​មួ​យស​ប្ដា​ហ៍​ចាប់ពី​៦​ម៉ឺន​ រៀល​សម្រាប់​មន្ដ្រី​អាជ្ញាកណ្ដាល​និង​ចៅ​ ក្រម​ ។​ ចំណែក​កីឡាករ​ត្រូវ​បាត់​ចំណូល​ ចាប់ពី​២០​ម៉ឺន​រៀល​ទៅ​២៥​ម៉ឺន​រៀល​ សម្រាប់​គូប្រកួត​ទី​១​ក្រោយ​ពី​សង្វៀន​ ប្រដាល់​ចំនួន​៤​បាន​បិទ​ជា​បន្ដបន្ទាប់​គិត​ត្រឹម​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ។​

IMG_5867

​មន្ដ្រី​ស្នងការ​ប្រកួត​របស់​សហព័ន្ធ​ កីឡាប្រដាល់​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ នៅ​ចុងឆ្នាំ​២០១៥​នេះ​សង្វៀន​ប្រដាល់​ ចំនួន​៤​ស្មើនឹង​៣​ស្ថានីយទូរទស្សន៍​បាន​ លុប​ចោល​កម្មវិធី​ប្រកួត​ប្រដាល់​ក្បាច់​ គុន​បុរាណ​ខ្មែរ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ខ្លួន​ ក្រោយ​បញ្ចប់​កុងត្រា​រវាង​ភាគី​ទូរទស្សន៍​ និង​ដៃគូ​ឧបត្ថម្ភ​ ។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ការ​ប្រកួត​កីឡាប្រដាល់​ជើងឯក​ ស្រា​បៀរ​អ៊ិ​ច​ស្ពើ​ត​បាន​បញ្ចប់​កិច្ចសន្យា​ របស់​ខ្លួន​ និង​រំសាយ​ការ​ប្រកួត​ក្រោយ​ពី​ ដំណើរការ​បាន​ប្រមាណ​ជា​៦​ខែ​ប៉ុណ្ណោះ​ នៅ​សង្វៀន​ប្រដាល់​ទូរទស្សន៍​អាស៊ី​ អាគ្នេយ៍​ដែល​តែងតែ​ប្រកួត​ចាប់ពី​វេលា​ ម៉ោង​៨​ដល់​ម៉ោង​១០​ព្រឹក​រៀងរាល់ថ្ងៃ​ សៅរ៍​ ។​

​រីឯ​ពីរ​កម្មវិធី​ទៀត​ទើបតែ​បញ្ចប់​កាល​ ពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ គឺ​ការ​ប្រកួត​ កីឡាប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​ លេខ​៣​ក៏​ត្រូវ​បាន​រំសាយ​ផង​ដែរ​បន្ទាប់​ ពី​ចប់​កិច្ចសន្យា​រវាង​ភាគី​ម្ចាស់​ស្ថានីយ​និង​ក្រុមហ៊ុន​ឧបត្ថម្ភ​ ។​

​គួរ​រំលឹក​ថា​ សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​ លេខ​៣​តែងតែ​រៀបចំ​កម្មវិធី​ប្រកួត​ជា​ រៀងរាល់ថ្ងៃ​អាទិត្យ​ ប៉ុន្ដែ​អាយុកាល​នៃ​ ការ​រៀបចំ​ពុំ​មាន​រយៈពេល​យូរ​ដូច​បណ្ដា​ សង្វៀន​ដទៃៗ​ទៀត​ទេ​ ។​ ដូច្នេះ​ក៏​ទទួល​រង​ ការ​រិះគន់​មិន​តិច​ដែរ​ទាំង​អ្នក​ទស្សនា​ ទាំង​មន្ដ្រី​បច្ចេកទេស​របស់​សហព័ន្ធ​ក៏​ ដូច​ជា​កីឡាករ​កីឡាការិនី​ផង​ដែរ​ ។​

​ដោយឡែក​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​ ទូរទស្សន៍​ស៊ី​ធី​អិន​ចំនួន​២​ក៏​ត្រូវ​បាន​ រំសាយ​ព្រម​គ្នា​ជាមួយនឹង​សង្វៀន​ចំនួន​ ២​ខាងលើ​ដែរ​ ក្រោយ​ពី​បញ្ចប់​កុងត្រា​ រយៈពេល​វែង​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ​ របស់​ខ្លួន​ ។​ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ សង្វៀន​ប្រដាល់​របស់​ទូរទស្សន៍​ស៊ី​ធី​អិន​ របស់​ខេត្ដសៀមរាប​នឹង​ត្រូវ​បិទទ្វារ​ ក្រោយ​ពី​ប្រកួត​ថ្ងៃ​ពុធ​ ទី​៣០​ ខែធ្នូ​នេះ​ ក្រោយ​ពី​បញ្ចប់​កិច្ចសន្យា​ជាមួយ​ម្ចាស់​ ឧបត្ថម្ភ​ធំ​របស់​ខ្លួន​ និង​មួយ​កម្មវិធី​ទៀត​ ដែល​ប្រកួត​នៅ​សង្វៀន​ស៊ី​ធី​អិន​ឫស្សី​ កែវ​ថ្ងៃអាទិត្យ​ក៏​ត្រូវ​រំសាយ​ដូច​គ្នា​ដែរ​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បានឱ្យ​ដឹង​ ទៀត​ថា​ ចំពោះ​ការ​លុប​ចោល​កម្ម​វី​ធី​ ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ ចំនួន​៤​កម្មវិធី​ស្ទួនៗ​ខាងលើ​នេះ​បាន​ធ្វើ​ ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​កីឡា​ ករ​ និង​មន្ដ្រី​បច្ចេកទេស​របស់​សហព័ន្ធ​ កីឡាប្រដាល់​កម្ពុជា​ គិត​ជា​មធ្យម​ក្នុង​ មួ​យស​ប្ដា​ហ៍​យ៉ាង​ហោច​ណាស់​កីឡាករ​ ៤០​នាក់​ត្រូវ​បាត់​ចំណូល​ និង​មន្ដ្រី​បច្ចេក​ ទេស​មិន​តិច​ជាង​៦០​នាក់​ក៏​ត្រូវ​បាត់​ ចំណូល​ដូច​គ្នា​ដែរ​ ។​

​យោង​តាម​តារាង​កម្មវិធី​ប្រកួត​ របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក្នុង​ ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​១៨​កម្មវិធី​ ក្នុង​ នោះ​មានការ​ប្រកួត​ថ្ងៃ​សៅរ៍​ ថ្ងៃអាទិត្យ​ ប្រចាំ​ស​ប្ដា​ហ៍​ និង​ការ​ប្រកួត​ប្រចាំខែ​ ផង​ដែរ​ ។​ ដូច្នេះ​ក្នុង​មួ​យស​ប្ដា​ហ៍ៗ​សហ​ ព័ន្ធ​ត្រូវ​បញ្ចេញ​កីឡាករ​មិន​តិច​ជាង​ ២៨០​នាក់​នោះ​ទេ​ ដើម្បី​បម្រើ​ដល់់​ការ​ ប្រកួត​ដែល​តែងតែ​ទទួល​បានការ​គាំទ្រ​ ជា​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដោយ​ ចាត់​ទុក​ថា​ ក្បាច់គុន​បុរាណ​ខ្មែរ​គឺជា​ កេរតំណែល​របស់​ដូនតា​បន្សល់​ទុក​តាំង​ ពី​យូរលង់​ណាស់​មក​ហើយ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែ​ ធ្នូ​ ឆ្នាំ​២០១៥​ ប្រធាន​សហព័ន្ធ​កីឡា​ ប្រដាល់​កម្ពុជា​បាន​ប្រាប់​ដល់​ប្រធាន​ ស្នងការ​ប្រកួត​តាម​បណ្ដា​សង្វៀន​ប្រដាល់​ នីមួយៗ​ត្រូវ​ប្រមូល​មន្ដ្រី​បច្ចេកទេស​ របស់​ខ្លួន​ទៅ​ចូលរួម​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៦​ខាង​មុខ​ ដោយ​មិន​ ឱ្យ​អវត្ដមាន​នោះ​ទេ​ ។​ បញ្ហា​កោះ​ប្រជុំ​ ខាងលើ​ទំនងជា​រឿង​ដែល​សង្វៀន​មួយ​ ចំនួន​បាន​លុប​ចោលការ​ប្រកួត​របស់​ ខ្លួន​ជា​បន្ដបន្ទាប់​ ។​ ដូច្នេះ​សហព័ន្ធ​ទំនង​ ជា​ត្រូវ​រៀបចំ​ផែនការ​ថ្មី​សម្រាប់​ឱ្យ​មន្ដ្រី​ របស់​ខ្លួន​ទៅ​បម្រើ​ការងារ​តាម​សង្វៀន​ ដែល​នៅ​សល់​ចំនួន​១៤​ទៀត​ ៕ ​

IMG_4764

Copy of IMG_5234

Copy of IMG_5233

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print