និស្សិត​ស្រី​អនុញ្ញាត​ឲ្យ​លោកគ្រូ​ស្និទ្ធស្នាល​ដើម្បី​សង​ថ្លៃ​សាលា​

ចែករំលែក៖

​ច្បាប់​នៅ​ក្នុង​ប្រទេស​ហុ​ល្លង់​ បាន​អនុញ្ញាត​ឲ្យ​និស្សិត​ស្រី​អាច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោកគ្រូ​នៅ​ក្រៅ​ម៉ោង​សិក្សា​ ដើម្បី​ទទួល​បាន​ថ្លៃ​សាលា​បន្ត​ការ​សិក្សា​។​

​ច្បាប់​ថ្មី​នោះ​មានឈ្មោះ​ថា​Ride​ For​ Ride​ ទើបតែ​ត្រូវ​បាន​រដ្ឋាភិបាល​ហុ​ល្លង់​អនុម័ត​ ដោយនៅ​ក្នុង​នោះ​បាន​អនុញ្ញាត​ឲ្យ​សិស្ស​និស្សិត​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ អាច​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​លោកគ្រូ​ដោយ​ស្របច្បាប់​ ហើយ​លោកគ្រូ​នោះ​ត្រូវ​តែ​ទូទាត់​ថ្លៃ​សាលា​ដល់​សិស្ស​ម្នាក់​នោះ​។​

​នៅ​ពេល​ដែល​ចេញ​ច្បាប់​ខាងលើ​លោក​Gert​ Jan​ Segers​ សមាជិក​គណបក្ស​គ្រឹ​ស្ត​សាសនា​បាន​ប្រឆាំង​ទៅ​នឹង​ច្បាប់​ខាងលើ​ដោយ​ចាត់​ទុក​ថា​នោះ​ជា​រឿង​ខុសច្បាប់​ ហើយ​សភា​ត្រូវ​តែ​លុប​ច្បាប់​នោះ​ចោល​។​ សកម្មភាព​បែប​នេះ​មិន​ខុស​អ្វី​ឲ្យ​សិស្ស​ស្រីលក់ខ្លួន​នោះ​ឡើយ​។​

​ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួង​ចរាចរណ៍​ហុ​ល្លង់​លោក​Melanie​ Schultz​ Van​ Haegen​ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​Ard​ Van​ Der​ Steur​ បញ្ជាក់​ថា​សកម្មភាព​ខាងលើ​មិនមែន​ជា​ការ​លក់ខ្លួន​នោះ​ឡើយ​ គឺជា​ការ​ដោះ​ដូរ​ប៉ុណ្ណោះ​ដើម្បី​បន្ត​ការ​សិក្សា​របស់​ស្ត្រី​ដែល​គ្រួសារ​មិន​អាច​រក​ប្រាក់​ចំណូល​គ្រាប់​គ្រាន់​៕​

chuyen la hoc sinh duoc quan he voi thay giao tra hoc phi saoonlinevn2

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print