កាលពីថ្ងៃទី២៨ខែធ្នូមហាសន្និបាតទូទាំងប្រទេសបានសម្រេចច្បាប់ថ្មីដោយក្នុងនោះអនុញ្ញាតឲ្យគូស្វាមីភរិយាថ្មីកើតកូនបានត្រឹម២នាក់ ដើម្បីធ្វើឲ្យមានតុល្យភាពប្រជាជននៅក្នុងប្រទេសចិន ហើយច្បាប់នេះនឹងមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំគបក្សបក្សកុម្មុយនិស្តចិនកាលពីខែតុលាឆ្នាំ២០១៥បានប្រកាសថា នឹងអនុញ្ញាតឲ្យពលរដ្ឋមានកូនពីរនាក់ដើម្បីធ្វើឲ្យមានតុល្យភាពរវាងបុរសនិងស្ត្រី នឹងដើម្បីអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចំរើន។
ការអនុវត្តច្បាប់នោះក្នុគោលដៅកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ពិសេសទៅលើស្ត្រីភេទ។ បច្ចុប្បន្នគ្រួសារជាច្រើនត្រូវការតែកូនប្រុសដោយសារច្បាប់អនុញ្ញាតឲ្យមានតែកូនមួយ ក្នុងពេលឲ្យមានកូពីរនាក់គឺមិនមានការប្រកាន់ប្រុសដូចពីមុនទៀតឡើយ ហើយអំពើហិង្សាទៅលើស្ត្រីភេទក៏កាត់បន្ថយផងដែរ។
កន្លងមកថ្មីៗប្រទេសចិនបានបង្កើតច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។ សកម្មជនការពារសិទ្ធិស្ត្រីនៅប្រទេសចិនបានអបអរស្វាគមន៍ច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារដែលសភាចិនបានបោះឆ្នោតអនុម័តជាលើកទី១ កាលពីថ្ងៃអាទិត្យ។តាមរបាយការណ៍របស់សហព័ន្ធស្ត្រីនៅប្រទេសចិន២៥ភាគរយនៃស្ត្រីរៀបការរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារបានចែងថារាល់ការរំលោភបំពានលើរូបរាងកាយ ផ្លូវចិត្ត និងរាល់ការវាយធ្វើបាបឬគំរាមកំហែងជាពាក្យសម្តី បិទសិទ្ធិសេរីភាពបង្កឡើងដោយសមាជិកណាម្នាក់ក្នុងគ្រួសារត្រូវចាត់ទុកជាអំពើហិង្សាក្នុងគ្រួសារ។ច្បាប់នេះមានទិសដៅជួយការពារមនុស្សដែលមានចំណងអាពាហ៍ពិពាហ៍ កុមារនិងមនុស្សចាស់៕
ប្រែសម្រួល៖ ថាច់ យ៉ាត