ចិន​ន​អនុញ្ញាត​ឲ្យ​កើតកូន​បាន​២​នាក់​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២៨​ខែធ្នូ​មហាសន្និបាត​ទូ​ទាំង​ប្រទេស​បាន​សម្រេច​ច្បាប់​ថ្មី​ដោយ​ក្នុង​នោះ​អនុញ្ញាត​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​កើតកូន​បាន​ត្រឹម​២​នាក់​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ច្បាប់​នេះ​នឹង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​។​

adfsdf

​នៅ​ក្នុង​កិច្ចប្រជុំ​គ​បក្ស​បក្សកុម្មុយនិស្ត​ចិន​កាលពី​ខែតុលា​ឆ្នាំ​២០១៥​បាន​ប្រកាស​ថា​ នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មានកូន​ពីរ​នាក់​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​បុរស​និង​ស្ត្រី​ នឹង​ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​កាន់តែ​រីក​ចំរើន​។​

​ការ​អនុវត្ត​ច្បាប់​នោះ​ក្នុ​គោលដៅ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ពិសេស​ទៅ​លើ​ស្ត្រីភេទ​។​ បច្ចុប្បន្ន​គ្រួសារ​ជា​ច្រើន​ត្រូវការ​តែ​កូនប្រុស​ដោយសារ​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​តែ​កូន​មួយ​ ក្នុង​ពេល​ឲ្យ​មាន​កូ​ពីរ​នាក់​គឺ​មិន​មានការ​ប្រកាន់​ប្រុស​ដូច​ពី​មុន​ទៀត​ឡើយ​ ហើយ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រីភេទ​ក៏​កាត់​បន្ថយ​ផង​ដែរ​។​

​កន្លង​មក​ថ្មីៗ​ប្រទេស​ចិន​បាន​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​ចិន​បាន​អបអរ​ស្វាគមន៍​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​សភា​ចិន​បាន​បោះ​ឆ្នោត​អនុម័ត​ជា​លើក​ទី​១​ កាលពី​ថ្ងៃអាទិត្យ​។​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្ត្រី​នៅ​ប្រទេស​ចិន​២៥​ភាគរយ​នៃ​ស្ត្រី​រៀប​ការ​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​

​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួរ​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួ​សារបាន​ចែង​ថា​រាល់​ការ​រំលោភ​បំពាន​លើ​រូបរាង​កាយ​ ផ្លូវចិត្ត​ និង​រាល់​ការ​វាយ​ធ្វើបាប​ឬ​គំរាមកំហែង​ជា​ពាក្យ​សម្តី​ បិទ​សិទ្ធិ​សេរីភាព​បង្ក​ឡើង​ដោយ​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​ត្រូវ​ចាត់ទុកជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ច្បាប់​នេះ​មាន​ទិស​ដៅ​ជួយ​ការពារ​មនុស្ស​ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ កុមារ​និង​មនុស្ស​ចាស់​៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print