មជ្ឈមណ្ឌលព័ត៌មាននគរវត្ដសូម លើកយកនូវព្រឹត្ដិការណ៍ធំៗដែលមានការ ចាប់អារម្មណ៍បំផុតនៅលើពិភពលោកនាឆ្នាំ២០១៥ ។ ឆ្នាំ២០១៥ជិតឆ្លងផុត ទៅហើយដោយមានហេតុការណ៍ជាច្រើន បានកើតឡើងហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្សជាតិ ។ ខាងក្រោមនេះជាព្រឹត្ដិការណ៍ចំនួន១០ ដែលពិភពលោកចាប់អារម្មណ៍បំផុតនៅ ក្នុងឆ្នាំ២០១៦ ។
១-បង្កើតជារូបរាងសហគមន៍ អាស៊ាន
រយៈពេល១៣ឆ្នាំក្រោយប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍ហៅកាត់អាស៊ាន បានស្នើបង្កើតសហគមន៍រួមហើយនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សហគមន៍ អាស៊ាននឹងចេញនូវរូបរាងដោយមាន មូលដ្ឋានគ្រឹះចំនួន៣ក្នុងនោះមានសហគមន៍នយោបាយ សន្ដិសុខ, សហគមន៍ សេដ្ឋកិច្ច និងសហគមន៍វប្បធម៌សង្គម ដែលជាការចាប់ផ្ដើមឆ្ពោះទៅកាន់ការផ្សារភ្ជាប់ជាទ្រង់ទ្រាយធំរវាងប្រទេសក្នុង តំបន់អាស៊ីឱ្យក្លាយទៅជាទិសដៅតែមួយ ជាតិសាសន៍តែមួយសហគមន៍តែមួយ។
២-សកម្មភាពរបស់ចិនធ្វើឱ្យស្ថាន ភាពនៅសមុទ្រចិនភាគខាងត្បូងកាន់តែស្មុគស្មាញ
ចិនបង្កើតសកម្មភាពជាឯកតោ ភាគីនៅដែនសមុទ្រចិនភាគខាងត្បូង ក្នុងនោះមានការសាងសង់កោះសិប្ប និមិត្ដដោយខុសច្បាប់នៅដែនសមុទ្រ ដែលមានវិវាទជាមួយប្រទេសជិតខាង ក្នុងនោះមានប្រទេសវៀតណាម ។ ពល រដ្ឋនៅក្នុងតំបន់បង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងទៅនឹងអ្វីដែលបានកើតឡើង អាចបង្កឱ្យមានអំពើហិង្សាគំរាមកំហែងដល់សន្ដិសុខសុវត្ថិភាពចរាចរណ៍តាមដែន សមុទ្រជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ក្នុងតំបន់ហើយខុសទៅនឹងច្បាប់អន្ដរជាតិ ទៀតផង។
៣-ពិភពលោកបង្កើនការធ្វើសង្គ្រាម ប្រឆាំងក្រុមភេរវកម្ម IS
សកម្មភាពវាយប្រហារគ្រាប់បែក ចាប់ចំណាប់ខ្មាំងបាញ់ប្រហារពិសេសគឺការវាយប្រហារបង្ហូរឈាមនៅទីស្នាក់ការ កាសែតត្លុកបារាំងនិងការវាយប្រហារ នៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥បានធ្វើឱ្យពិភពលោកកម្រើកញាប់ញ័រ។ ការរីកធំធាត់និងសកម្មភាព ព្រៃផ្សៃរបស់ក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋជាមួយ នឹងការចូលរួមវាយប្រហារពីភាគីរុស្ស៊ី បានធ្វើឱ្យសង្គ្រាមវាយប្រហារក្រុមភេរវ កម្ម IS កាន់តែខ្លាំងឡើងដោយមាន ការចូលរួមពីប្រទេសជាច្រើននៅលើ ពិភពលោក ។
៤-វិបត្ដិជនភៀសខ្លួននៅតំបន់អឺរ៉ុប
ជនភៀសខ្លួនទៅកាន់អឺរ៉ុបនៅក្នុងឆ្នាំ២០១៥មិនខុសអ្វីពីទឹកហូរចាក់គំហុកពី លើកំពូលភ្នំទៅជន់លិចប្រទេសនេប៉ាល់ នោះឡើយ ។ ជនភៀសខ្លួនទៅកាន់អឺរ៉ុប បានក្លាយទៅជាការភៀសខ្លួនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកចាប់តាំងពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ ជនភៀសខ្លួនចូលទៅតំបន់អឺរ៉ុបយ៉ាង គំហុកបែបនេះបង្កឱ្យមានអសន្ដិសុខមាន វិបត្ដិសេដ្ឋកិច្ចកាន់តែខ្លាំងឡើងនិងបង្កឱ្យមានវិវាទពីគោលនយោបាយទប់ស្កាត់ របស់សហគមន៍អឺរ៉ុបទាំងមូល។
៥-កិច្ចព្រមព្រៀងជាប្រវត្ដិសាស្ដ្រស្ដី ពីបម្រែបម្រួលអាកាសធាតុ
កាលពីថ្ងៃទី១២ ខែធ្នូ ប្រទេសចំនួន ១៩៥ប្រទេសបានចូលរួមកិច្ចប្រជុំស្ដីអំពីសម្រែបម្រួលអាកាសធាតុ COP21 នៅក្នុងប្រទេសបារាំងបានព្រមព្រៀងគ្នាទប់ស្កាត់កម្ដៅកើនឡើងនៅលើភពផែនដី។ ការព្រមព្រៀងនោះត្រូវបានគេវាយ តម្លៃថាជាកិច្ចសហប្រតិបត្ដិការទ្រង់ ទ្រាយធំបំផុតនៅលើពិភពលោកនា ពេលបច្ចុប្បន្ន។ កិច្ចព្រមព្រៀងនោះនឹង ទប់ស្កាត់កម្ដៅផែនដីកើនឡើងខ្ពស់ ។ ទន្ទឹមនឹងនោះប្រទេសអភិវឌ្ឍន៍បាន សម្រេចចំណាយប្រាក់យ៉ាងតិច១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗជួយដល់ ប្រទេសកំពុងអភិវឌ្ឍន៍ទប់ស្កាត់នឹងបម្រែបម្រូលអាកាសធាតុ។
៦-តម្លៃប្រេងធ្លាក់ចុះទាបបំផុតមិន ធ្លាប់មានក្នុងរយៈពេលមួយទសវត្ស
តម្លៃប្រេងនៅលើពិភពលោកធ្លាក់ចុះ ដល់ទៅ៦០ភាគរយនៅសល់តែ៣៥ភាគ រយក្នុងមួយបារ៉ែល។ មូលហេតុបណ្ដាល ឱ្យតម្លៃប្រេងធ្លាក់ចុះនោះដោយសារតែមានប្រភពផ្គត់ផ្គង់ច្រើនហើយប្រទេសផលិតប្រេងច្រើនជាងគេបំផុត OPEC បានបន្ដរក្សាការផលិតដូចដើមបើទោះជាប្រេងធ្លាក់ថ្លៃក៏ដោយ ។ ក្នុងពេល ជាមួយគ្នានេះដែរអាមេរិកបានអនុញ្ញាតឱ្យលក់ប្រេងចេញទៅក្រៅប្រទេសជាលើក ដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងមក ។ តម្លៃប្រេងធ្លាក់ថ្លៃបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ភូមិសាស្ដ្រនយោបាយប្រទេសជា ច្រើនដែលអាស្រ័យលើប្រេងសម្រាប់ សេដ្ឋកិច្ចរបស់ខ្លួនដូចជាប្រទេសរុស្ស៊ីជាដើមជួបនូវវិបត្ដិយ៉ាងខ្លាំង ។
៧-អ៊ីរ៉ង់និងប្រទេស៥បូក១ចុះកិច្ចព្រម ព្រៀងបរមាណូជាប្រវត្ដិសាស្ដ្រ
ក្រោយរយៈពេល១១ឆ្នាំកិច្ចពិភាក្សាយ៉ាងតានតឹងកាលពីថ្ងៃទី១៤ ខែកក្កដា អ៊ីរ៉ង់និងប្រទេស៥បូក១ដែលមានអាមេរិក, រុស្ស៊ី, ចិន,បារាំង,អង់គ្លេស និង អាល្លឺម៉ង់បានឈានដល់កិច្ចព្រមព្រៀង ជាប្រវត្ដិសាស្ដ្រ។ នៅក្នុងកិច្ចព្រមព្រៀង នោះអ៊ីរ៉ង់ព្រមបោះបង់កម្មវិធីបរមាណូ របស់ខ្លួនហើយដោះដូរនឹងការលុបទណ្ឌកម្មទាំងឡាយទៅលើប្រទេសអ៊ីរ៉ង់មាន ទណ្ឌកម្មសេដ្ឋកិច្ចជាដើម ។
៨-រញ្ជួយដីនៅក្នុងប្រទេសនេប៉ាល់ សម្លាប់មនុស្សជិត១ម៉ឺននាក់
រញ្ជួយដីជាទ្រង់ទ្រាយធំ២លើកផ្ទួនៗគ្នានៅក្នុងប្រទេសនេប៉ាល់បានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធជាច្រើននិងសម្លាប់មនុស្សរហូតដល់ទៅ៨.៩៦៤នាក់និងរងរបួស២១.៩៥២នាក់ ក្រៅពីនេះនៅមាន ពលរដ្ឋរហូតដល់ទៅជាង៨លាននាក់រងផលប៉ះពាល់និងពលរដ្ឋ១,៤លាននាក់ ត្រូវការជំនួយសង្គ្រោះជាបន្ទាន់ ។
៩-រឿងអាស្រូវពុករលួយរបស់សហ ព័ន្ធបាល់ទាត់ពិភពលោក
មន្ដ្រីជាន់ខ្ពស់ជាច្រើនរូបក្នុងជួរសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទទួល រងការចោទប្រកាន់ប្រព្រឹត្ដអំពើពុករលួយ លាងលុយខ្មៅនិងទទួលសំណូករាប់រយ លានដុល្លារ។ រឿងអាស្រូវទាំងនោះបាន ធ្វើឱ្យរូបភាពថ្នាក់ដឹកនាំ FIFA ត្រូវបាត់ បង់កិត្ដិយសយ៉ាងខ្លាំង ។
១០-រកឃើញភពថ្មីដូចនឹងភពផែន ដី
កាលពីថ្ងៃទី២៣ ខែកក្កដា ក្រុមអ្នក ស្រាវជ្រាវណាហ្សាប្រកាសថាបានរក ឃើញភពថ្មីដូចទៅនឹងភពផែនដីដែល ជាការរកឃើញមិនធ្លាប់មានពីមុនហើយ ក៏ជាក្ដីសង្ឃឹមអាចបញ្ជូនមនុស្សទៅរស់ នៅទីនោះបាន។ភពថ្មីដែលទើបតែរក ឃើញនោះត្រូវបានគេដាក់ឈ្មោះថា Kepler-452b មានទំហំធំជាងផែនដី១,៦ ដងនិងមានចម្ងាយពីផែនដី១.៤០០ឆ្នាំ នៃពន្លឺ។ ភពនោះបានវិលជុំវិញផ្កាយមួយ មានពន្លឺដូចជាផែនដីហើយក្នុងមួយឆ្នាំមាន៣៨៦ថ្ងៃលើសភពផែនដីតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះដោយសារតែមានទំហំធំជាង ៕
ប្រែសម្រួល៖ ម៉ែវ សាធី