តើជនរួមជាតិយើងចង់ទៅកម្សាន្តតំបន់អេកូទេសចរណ៍នៅកំពង់ភ្លុក មើលព្រៃលិចទឹកបឹងទន្លេសាប ទេ… ស្រុកប្រាសាទបាគង ខេត្តសៀមរាប ..!!!

ចែករំលែក៖

ខេត្តសៀមរាប៖ តំបន់ទេសចរណ៍កម្សាន្តដំណើរលើទូក កាណូត ទៅមើលព្រៃលិចទឹកបឹងទន្លេសាប ផ្ទះលើទឹក ការរស់នៅរបស់ប្រជាពលរដ្ឋដ៏ប្លែកភ្នែកនិងប្រកបដោយផាសុខភាពបំផុត ជាមួយនិងការដកដង្ហើមស្រូបយកខ្យល់ឱកាសបរិសុទ្ធ នៃសម្រស់ធម្មជាតិពិតៗ ក្រោមការថែទាំរក្សាយ៉ាងយកចិត្តទុកដាក់ក្នុងសហគមន៍។
តំបន់អេកូទេសចរណ៍នៅកំពង់ភ្លុក ទៅមើលព្រៃលិចទឹក គឺស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងចំងាយប្រមាណជាង១០គីឡូម៉ែត្រពីទីរួមស្រុកប្រាសាទបាគង រួចធ្វើដំណើរតាមទូកលើទឹក ពិតជាមិនជិនណាយនិងចោលក្រសែភ្នែកគយគន់នៅតំបន់ទីនោះឡើយ ទាំងការរស់នៅរបស់ប្រជាពលរដ្ឋ ជីវភាពរីកចម្រើន ការសាមគ្គីគ្នាបង្កើតជាតំបន់ទេសចរណ៍ទៅទស្សនាកម្សាន្តក្នុងព្រៃកោងកាង។
អ្នកភូមិបានអោយដឹងថា៖ តំបន់នោះមានប្រជាពលរដ្ឋរស់នៅប្រមាណជាង៩០០គ្រួសារ ពួកគាត់បង្កើតមុខរបបរៀងៗខ្លួន តាមរយៈការលក់ដូរ បាយចំណីអាហារ ជួលទូក កាណូតទេសចរណ៍ និងទ្រទ្រង់សហគមន៍កាន់តែជាការទាក់ទាញភ្លៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាដំណើរកម្សាន្តដ៏សែនមនោរម្យផ្លូវចិត្ត។
តំបន់ព្រៃលិចទឹកបឹងទន្លេសាបនេះ សន្តិសុខល្អបំផុត បើទូក១គ្រឿងអាចជិៈបានតែ២នាក់ ឬ៣នាក់បន្ថែមអោយកូនតូច១ ជួលក្នុងតំលៃតែ២០០០០រៀល ។ ដោយឡែកកាណូតអាចជិៈបានមួយគ្រួសារ ឬជាក្រុមក្នុងតំលៃ១០មុឺនរៀល ឬ១២០០០០រៀលតែប៉ុណ្ណោះ។ ដូច្នេះដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងនៅតំបន់នោះ កុំភ្លេចណាទៅកម្សានដំណើរតាមទូក កាណូត នៅតំបន់ទេសចរណ៍ព្រៃលិចទឹកបឹងទន្លេសាប ក្នុងឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print