សមត្ថកិច្ចឃាត់ខ្លួនជើងខ្លាំងកាប់ចាក់ នៅទីតាំងអិនធើណេត បង្កប់ល្បែងស៊ីសងផ្ទះលេខ ៥១Eoផ្លូវ១៣៤ សង្កាត់មនោរម្យ

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិច នៅវេលាម៉ោង១១និង១៥នាទីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធ ក្នុងហេតុការណ៍ប្រើហិង្សាឈាមខ្លាបើកឆាកប្រុយទ្ធ កាប់ចាក់គ្នាបណ្តាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ដាច់ករដៃ នៅទីតាំងហាងអិនធើណេត បង្កប់ល្បែងស៊ីសងផ្ទះលេខ ៥១Eoផ្លូវ១៣៤ សង្កាត់មនោរម្យ ហើយមិត្តភ័ក្តិជនរងគ្រោះបានបើករថយន្តដឹកជនរងគ្រោះ គេចបានបុករះផ្ទះប្រជាពលរដ្ធនៅក្បែរនោះទៀតប្រមាណជាង១០ថ្ងៃមុន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺឃាត់នៅក្នុងទីតាំងហាងអិនធើណេតបង្កប់ល្បែងសុីសងខាងលើផ្ទាល់តែម្តង។ពេលនេះជនសង្ស័យត្រូវបាននាំមកសាកសួរនៅប៉ុស្តិ៍នគបាលសង្កាត់មនោរម្យតាមនីតិវិធី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print