លោកកូនអើយ..ហេតុក៏លោកកូនអកតញ្ញូម្លេះ! ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បែរជាកូនបង្កើតដុតផ្ទះឪពុកម្តាយចោលទៅវិញ..!!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ហេតុអីមិនគិតពីបុណ្យនិងទោស ទង្វើនេះពិតជាកូនអកតញ្ញូណាស់ ! ខណៈថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បែរជាកូនបង្កើតដុតផ្ទះឪពុកម្តាយចោលទៅវិញ ឯណាទៅកិច្ចតបស្នងគុណទៅលើពួកគាត់ដែលផ្តល់កំណើតអោយអ្នក.។
មានករណីដុតផ្ទះនេះ កើតឡើងកាលពីវេលាម៉ោង១៧៖១០នាទី ថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ស្ថិតនៅចំណុចភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច បញ្ជាក់ប្រាប់សារព័ត៍មាន ថា ម្ចាស់ផ្ទះប្ដីឈ្មោះ មាស សារ៉ន អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ គង់ សុឃីម អាយុ៥២ឆ្នាំ រស់នៅភូមិភូមិឃុំកើតហេតុខាងលើ ។
ការខូចខាតរួមមាន ឆេះផ្ទះអស់ចំនួនមួយខ្នង ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ ។ ឆេះផ្ទះបាយមួយខ្នង ទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រ ជញ្ជាំងស័ង្កសីបូកស្លឹក ប្រក់ស័ង្កសី និង ឆេះឈើគ្រែចំនួន៥ ពូកចំនួន៣ ក្រង់ស្រូវមួយ ទូរឈើ១ ទូរទស្សន៍១ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
សមត្ថកិច្ច បន្តថា មូលហេតុនៃអគ្គិភ័យនេះ បណ្ដាលមកពីឈ្មោះ ប៊ី ឧត្ដម ភេទប្រុសអាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ ជាអ្នកដុត ដែលទំនងជាខឹងឪពុកម្តាយ ស្តីបន្ទោស ឬសុំលុយមិនអោយទើបធ្វើសកម្មភាពដូចខាងលើ រួចបានគេចខ្លួនបាត់ស្រមោលតែម្តង ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print