សម្តេច​តេ​ជោ​ហ៊ុន​ សែន​ យល់ព្រម​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យល់ព្រម​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​ស្នើ​សុំ​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ ។​

image

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​សរសេរ​ថាៈ​

«​ខ្ញុំ​បាន​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​តាម​ Facebook​ ស្នើ​សុំ​ឱ្យ​ជួយ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​។​ ខ្ញុំ​បាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាកព័ន្ធ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ហើយ​។​
​ខ្ញុំ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ផ្អាក​នូវ​ដំណើ​ការ​នេះ​ដើម្បី​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ធ័​រក​ដំណោះស្រាយ​សម​ស្រប​ជូន​ប្រជាជន​យើង​។​

...

​ខ្ញំ​ក៏​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បញ្ចុះតម្លៃ​និង​លុប​ចោលការ​ចំណាយ​របស់​ប្រជាជន​ដែល​ជា​ការ​នាំ​ឱ្យ​ខាតបង់​ប្រាក់​កាស​ របស់​ប្រជាជន​។​ខ្ញុំ​នឹង​តាមដាន​ពិនិត្យ​រឿង​នេះ​ជា​បន្ត​មុន​នឹង​ដាក់​ឱ្យ​អនុវត្ត​សារ​ជា​ថ្មី​។​ខ្ញុំ​សង្ឃឹមថា​ ការ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​នេះ​ គឺ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​មួយ​កម្រិត​ធំ​របស់​បងប្អូន​ ជា​ពិសេស​សម្រាប់​យុវជន​ដែល​ត្រូវការ​ប័ណ្ណបើកបរ​ចាំបាច់​ ជាមួយនឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​ដើមឆ្នាំ​ ២០១៦​ នេះ​»​ ។​
—————————————————-
​សំណូមពរ​ប្រជាពលរដ្ឋ​:-​ ជំរាបសួរ​លោកពូ​ក្មួយ​ចង់​សួរ​ ពី​រឿង​លោកពូ​រឿង​ធ្វើ​ប័ណ្ណបើកបរ​ម៉ូត​ ហេតុ​អី​ក៏​ថ្លៃ​មិ​ស​ រហូត​ដល់​ 30$​ តែ​ឡាន​ 35$​ ហើយ​ប័ណ្ណបើកបរ​ក្មួយ​មាន​ហើយ​ តែ​ផុតកំណត់​ចឹ​ង​ក្មួយ​ចង់​ផ្តូ​រ​ថ្មី​គ្រាន់តែ​ប្តូរ​ថ្មី​អស់​រហូត់​ដល់​ 30$​ហើយ​គ្រួសារ​ក្មួយ​ត្រូវ​ប្តូ​រន​គ្នា​ បើ​ចឹ​ង​អស់​លុយ​ច្រើន​ណាស់​ បើ​ធ្វើ​ថ្មី​មិន​អី​ទេ​តែ​នេះ​គ្រាន់​ផ្តូ​រ​ថ្មី​នឹង​ ក្មួយ​ចង់​សុំ​ណួ​ម​ពរ​លោកពូ​ ហើយ​ដាក់​តំលៃ​ណាមួយ​ដែល​សមរម្យ​ សំរាប់​អ្នក​ប្តូរ​ នឹង​អ្នក​ធ្វើ​ថ្មី​ថា​ត្រូវ​ដាក់​ក្នុង​តំលៃ​ណាមួយ​ ។​ សំរាប់​អ្នក​ផ្តូ​រ​ថ្មី​30​ $​ថ្លៃ​ណាស់​។​ ព្រោះ​ថ្លៃ​ពេក​ចឹ​ង​ពេល​ខ្លះ​អ្នកក្រ​គា្ន​គ្មាន​លទ្ធភាព​ធ្វើ​ទេ​ សុំ​អរគុណ​លោកពូ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print