រឿង​«​ល្បុក្កតោ​ចម្លែក​»​ចាក់​បញ្ចាំង​ក្រោយ​ផលិត​អស់​១​ឆ្នាំ

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​ការ​ផលិត​អស់​រយៈពេល​១​ឆ្នាំ​«​ល្បុក្កតោ​ចម្លែក​»​ ដែល​ជា​ខ្សែភាពយន្ត​ប្រមូលផ្តុំ​សម្តែង​ដោយ​តារាចម្រៀង​តារា​កំប្លែង​ តារា​សម្តែង​ និង​កីឡាករ​ក្បាច់គុន​ជា​ច្រើន​នាក់​នោះ​បាន​ប្រកាស​សម្ពោធ​ដាក់​ឲ្យ​បញ្ចាំង​ហើយ​កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ជាមួយនឹង​ក្តី​រំពឹង​ខ្ពស់​ ។​

IMG_0167

​ផលិតករ​រឿង​នេះ​លើក​ឡើង​ថា​ អាច​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ ព្រោះតែ​លោក​ជឿជាក់​លើ​គុណភាព​ និង​ភាព​ប្លែង​ភ្នែក​ពី​ខ្សែភាពយន្ត​ខ្មែរ​ផ្សេងៗ​ ។​

​ខ្សែភាពយន្ត​បែប​បុរាណ​វាយតប់​ និង​កំប្លែង​នេះ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ផលិតកម្ម​Z​ Entertainment​ បញ្ជាក់​ថា​ ចំណាយ​ច្រើន​ជាង​១៣​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត​ជាមួយ​គុណភាព​ខ្ពស់​ ដែល​នឹង​រំពឹង​ដែរ​ថា​ នឹង​អាច​វាយលុក​ទីផ្សារ​នៅ​ក្នុងស្រុក​។​

«​ល្បុកតោ​ចម្លែក​»​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ប្រមាណ​ជាង​១០​នាក់​ ដែល​ជា​អ្នក​ប្រដាល់​ខ្មែរ​ល្បីៗ​ ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​នេះ​មាន​ដូច​ជា​ លោក​វ៉​ន​ វី​វ៉ា​,​ លោក​សេន​ ប៊ុ​ន​ថេ​ន​,​ កីឡាករ​អូត​ ភូ​ថង​,​ កីឡាករ​ពេជ្រ​ សុ​ផា​ន់​,​ លោក​ម៉ឺន​ សុភា​ និង​កីឡាករ​ ធន់​ សុភា​ រួម​ទាំង​តារា​សម្ដែង​ក្បាច់គុន​ សុខ​ សុវណ្ណ​ ដែន​ សេង​ សុខ​ ចាន់​ ជាដើម​ ។​

​ក្រៅពី​នេះ​ក៏​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​តារាចម្រៀង​កែវ​វាសនា​កញ្ញា​ ម៉ា​រី​ លី​ន​ កញ្ញា​ឌុ​ច​ លី​ដា​ និង​តារា​កំប្លែង​ជា​ច្រើន​ទៀត​នៅ​កម្ពុជា​ផង​ដែរ​។​ ខ្សែភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​សម្រាប់​អ្នក​ទស្សនា​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​នៅ​ភ្ន​ពេញ​ និង​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​ តទៅ​ ។​

​ចាងហ្វាង​ផលិតកម្ម​Z​ Entertainment​ លោក​លៀង ​ខេ​ង​ហេង​ និយាយ​ថា ​“​ល្បុក្កតោ​ចម្លែក​” ​គឺជា​ខ្សែភាពយន្ត​បុរាណ​ខ្មែរ​បាន​សម្រិតសម្រាំង​ឡើង​យ៉ាង​ពិសេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ភាពយន្ត​កម្ពុជា​បច្ចុប្បន្ន​។ ​អ្វី​ដែល​ជា​ចំណុច​សំខាន់ ​ខ្សែភាពយន្ត​ខាងលើ​ចូលរួម​សម្ដែង​ដោយ​អ្នក​ប្រដាល់​ល្បីៗ​ តារាចម្រៀង​តារា​សម្តែង​របស់​ខ្មែរ​ ។

​លោក​ធានា​ថា ​រឿង​នេះ​ពិតជា​ប្លែក​ខុស​ពី​រឿង​ដទៃ ​ព្រោះ​ផលិតកម្ម​បាន​សម្រិតសម្រាំង​ខ្លាំង​ទាំង​ប្លង់​ថត ​និង​ការ​វាយតប់​ក្បាច់ល្បុក្កតោ​ខ្មែរ​ពិតៗ​តែ​ម្ដង ​ហើយ​ផលិតកម្ម​បាន​ចំណាយ​ទុន​ខ្ពស់​ក្នុង​ទិញ​ឧបករណ៍​ផលិត​រួម​ទាំង​បច្ចេកទេស​ទំនើបៗ​ ដើម្បី​ប្រាកដ​ថា​ខ្សែភាពយន្ត​មួយ​នេះ​ដាក់​បញ្ចាំង​នៅ​លើ​រោង​ភាពយន្ត​ទទួល​បានការ​គាំទ្រ​ច្រើន​ ។​

​លោក​បន្ត​ថា ​ក្រៅ​តែ​ពី​បង្ហាញ​ឈុត​ឆាក​នៃ​ការ​វាយតប់​ច្រើន​ខ្សែភាពយន្ត​ដំបូង​របស់​លោក​ក៏​មាន​ឈុត​ឆាកកំប្លែង​ជា​ច្រើន​ទៀត​ចូលរួម​ផង​ដែរ​ដើម្បី​បង្ក​បរិយាកាស​សាច់​រឿង​ទាំងមូល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​។​ផលិតករ​សញ្ជាតិ​អា​មេ​រិ​ក​ធ្លាប់​ទទួល​ជោគជ័យ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​កាល​នៅ​ផលិត​ឱ្យ​ផលិតកម្ម​RGB​ បញ្ជាក់​ដែរ​ថា​ខ្សែភាពយន្ត​នេះ​មាន​ប្លង់​ថត​ភាគច្រើន​នៅ​តំបន់​ភ្នំ​បាសិត ​។​

ការ​បោះ​ទុក​ផលិត​ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​លោក​បញ្ជាក់​ថា​ ដោយសារ​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​មានការ​រីក​ចម្រើន​ហើយ​អ្វី​ដែ​លោក​ផ្តោត​សំខាន់​នោះ​គឺ​ភាព​ប្លែក​ភ្នែក​នៃ​គំនិត​ច្នៃប្រឌិត​ថ្មី ​និង​គុណភាព​ខ្សែភាពយន្ត​សម្រាប់​អ្នក​ទស្សនា​។ ​លោក​បន្ត​ថា​គុណភាព​ខ្សែភាពយន្ត​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ដែល​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ​មិន​ខកបំណង ​ហើយ​លោក​ជឿជាក់​ថា ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​។ ​បន្ទាប់​ពី​ខ្សែភាពយន្ត​នេះ​ផលិតកម្ម​លោក​ក៏​ទើបនឹង​បញ្ចាំង​ការ​ថត​ខ្សែភាពយន្ត​ថ្មី​មួយទៀត​គឺ​រឿង​ អមតៈ​ ​ដែល​កំពុង​កាត់ត​ហើយនឹង​ចាក់​បញ្ចាំង​ក្នុង​អំឡុង​ខែមេសា​ ឆ្នាំ២០១៤ខាង​មុខ​នេះ​ផង​ដែរ ​។​ ​

​តារាចម្រៀង​កែវ​ វាសនា ​ដែល​ជា​តួឯក​ប្រុស​ក្នុង​ខ្សែភាពយន្ត​នេះ ​បាន​បញ្ជាក់​ថា ​លោក​ពិតជា​មាន​អារម្មណ៍​ប្លែក​ដែល​ទទួល​បានការ​សម្តែង​ខ្សែភាពយន្ត​ ល្បុកតោ​ចម្លែក​​នេះ​ ។ ​លោក​ថា ​ជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​អ្នក​ទស្សនា​ព្រោះតែ​ទាំង​សាច់​រឿង​ប្លង់​ថត​តារា​សម្តែង​សុទ្ធតែ​ល្អ​ហើយ​ពួក​គាត់​ប្រឹងប្រែង​សម្តែង​និង​ផលិត​ដើម្បី​ប្រាកដ​ថា​ខ្សែភាពយន្ត​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សប្បាយ​រីករាយ​ក្នុង​ការ​ទស្សនា​ ។​ លោក​រំពឹង​ដែរ​ថា​ខ្សែភាពយន្ត​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​ទស្សនិកជន​ ៕​

IMG_0164

IMG_0190

IMG_0135

IMG_0146

IMG_0136

IMG_0185

...

ដោយ៖ វ​ឌ្ឍ​នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print