ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋដែលស្នើសុំឲ្យជួយបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោហ៊ុន សែន បានសរសេរថាៈ
«ខ្ញុំបានទទួលសំណូមពរពីប្រជាពលរដ្ឋតាម Facebook ស្នើសុំឱ្យជួយបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ។ ខ្ញុំបានទាក់ទងទៅរដ្ឋមន្ត្រីនៃក្រសួងពាកព័ន្ធមួយចំនួនរបស់រាជរដ្ឋាភិបាលហើយ។
ខ្ញុំបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនផ្អាកនូវដំណើការនេះដើម្បីប្រជុំជាមួយស្ថាប័នពាក់ពន្ធ័រកដំណោះស្រាយសមស្របជូនប្រជាជនយើង។
ខ្ញំក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភាក្សាជាមួយរដ្ឋមន្ត្រីនៃស្ថាប័នពាក់ព័ន្ធដើម្បីបញ្ចុះតម្លៃនិងលុបចោលការចំណាយរបស់ប្រជាជនដែលជាការនាំឱ្យខាតបង់ប្រាក់កាស របស់ប្រជាជន។ខ្ញុំនឹងតាមដានពិនិត្យរឿងនេះជាបន្តមុននឹងដាក់ឱ្យអនុវត្តសារជាថ្មី។ខ្ញុំសង្ឃឹមថា ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរនេះ គឺនឹងជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំរបស់បងប្អូន ជាពិសេសសម្រាប់យុវជនដែលត្រូវការប័ណ្ណបើកបរចាំបាច់ ជាមួយនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នៅដើមឆ្នាំ ២០១៦ នេះ» ។
—————————————————-
សំណូមពរប្រជាពលរដ្ឋ:- ជំរាបសួរលោកពូក្មួយចង់សួរ ពីរឿងលោកពូរឿងធ្វើប័ណ្ណបើកបរម៉ូត ហេតុអីក៏ថ្លៃមិស រហូតដល់ 30$ តែឡាន 35$ ហើយប័ណ្ណបើកបរក្មួយមានហើយ តែផុតកំណត់ចឹងក្មួយចង់ផ្តូរថ្មីគ្រាន់តែប្តូរថ្មីអស់រហូត់ដល់ 30$ហើយគ្រួសារក្មួយត្រូវប្តូរនគ្នា បើចឹងអស់លុយច្រើនណាស់ បើធ្វើថ្មីមិនអីទេតែនេះគ្រាន់ផ្តូរថ្មីនឹង ក្មួយចង់សុំណួមពរលោកពូ ហើយដាក់តំលៃណាមួយដែលសមរម្យ សំរាប់អ្នកប្តូរ នឹងអ្នកធ្វើថ្មីថាត្រូវដាក់ក្នុងតំលៃណាមួយ ។ សំរាប់អ្នកផ្តូរថ្មី30 $ថ្លៃណាស់។ ព្រោះថ្លៃពេកចឹងពេលខ្លះអ្នកក្រគា្នគ្មានលទ្ធភាពធ្វើទេ សុំអរគុណលោកពូ៕