ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៦នាក់ ពីបទជំរិតទារប្រាក់់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងតាមរបាយការណ៍ថា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា កាលពីរសៀលថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរី សុខសាន្ត ស្ថិតនៅក្រុម១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្ត ព្រះសីហនុ ក្នុងនោះកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនជនសង្សយ័បានចំនួន៦នាក់។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះចំនួន 4​ នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន៖
-ទូរសព្ទដៃ ចំនួន០6គ្រឿង
-ខ្នោះដៃចំនួន០4គូរ
-រថយន្តចំនួន០1គ្រឿង
-ប្រាក់ដុល្លាចំនួន15០០$ ព្រមទាំងសម្ភារ:មួយចំនួនទៀត ។ បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងសាកសួរសាវតាបន្ត ដើម្បីបន្ត និតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print