រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​៥០​ដុំ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៥០​ដុំ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ចម្រុះ​បង្ក្រាប​បាន​នៅ​ត្រង់​ចំណុច​ភូមិ​ឡា​ប៉ូ​។​

20151229_113846

​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2I-1218​ បាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៥០​ដុំ​ បំណង​យក​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​តាម​ ច្រក​ទ្វារ​អន្តជាតិ​អូ​រយ៉ា​ដាវ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ក្រុង​ដាក់កុង​ត្រូល​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧៨​ ស្តិ​ត​នៅ​ភូមិ​ឡា​ប៉ូ​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង​ បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​ម្ចាស់​រថយន្ត​អះអាង​ថា​ សមត្ថកិច្ច​ជំរិត​ទារប្រាក់​ច្រើន​ពេក​។​

​ប្រភព​ពី​ម្ចាស់​រថយន្ត​ដែល​មានឈ្មោះ​ ម៉ា​ប់​ ភេទ​ប្រុស​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែធ្នូ​ថា​ ឈើប្រណិត​ទាំងនេះ​មាន​ចំនួន​៥០​ដុំ​ ដឹក​បន្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​តាម​ច្រក​ទ្វារ​អន្តជាតិ​អូ​រយ៉ា​ដាវ​ ។​ ប្រភព​បន្ត​ទៀត​ថា​ ម្ចាស់​ឈើ​ ឈ្មោះ​ ហេង​ រស់នៅ​ភូមិ​ភ្នំ​ស្វាយ​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ជា​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ មិន​ដែល​ចេញ​មុខ​នោះ​ទេ​ ទុក​ឲ្យ​តែ​ម្ចាស់​រថយន្ត​ចេញ​មុខ​រត់ការ​តាម​ដងផ្លូវ​តែ​ប៉ុណ្ណោះ​ ចំណែកឯ​សមត្ថកិច្ច​ធំៗ​ លោក​ ហេង​ ជា​អ្នក​ចេញ​មុខ​រត់ការ​ ។​

​សព្វថ្ងៃ​រថយន្ត​ និង​ឈើប្រណិត​ទាំងនោះ​ត្រូវ​បាន​កម្លាំង​ចម្រុះ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បាន​លុង​ ដោយឡែក​លោក​ ហួត​ បូ​រី​ អធិការ​នគ​បាល​ក្រុង​បាន​លុង​បាន​បញ្ជក់​តាម​ទូរស័ព្ទ​ថា​ ករណី​នេះ​លោក​មិន​បានដឹង​នោះ​ទេ​ សួរ​ទៅ​ក្រុង​ទៅ​ ចំណែក​លោក​អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ រឿង​នេះ​លោក​មិន​បានដឹង​រឿង​នោះ​ទេ​ «​ចាំ​ខ្ញុំ​សួរ​កូនចៅ​ខ្ញុំ​សិន​»​ ៕​

IMG-20151229-WA0090

...

ដោយ៖ អ៊ុ​ច​សា​វុ​ទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print