បេក្ខភាពពីររូបប្រកាសជ័យជំនៈនៅក្នុងការបោះឆ្នោត នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

ប្រទេសអាហ្វហ្គានីស្ថាន៖  ការបោះឆ្នោតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើរតួនាទីយ៉ាងសំខាន់បំផុត ​ដើម្បីផ្សះផ្សាជាតិសាសន៍ នាំមកនៅសន្តិភាព ក្នុងប្រទេស។ អាហ្វហ្គានីស្ថាន បានប្រឈមសង្គ្រាមតាំងពីឆ្នាំ​២០០១ មកទល់ពេលនេះ មិនទាន់ចប់ជាស្ថាពរនៅឡើយ បើទោះបីអាមេរិក ប្រកាសបញ្ចប់សង្គ្រាមក្តី។

ពាក់ព័ន្ធនិងការបោះឆ្នោតកាលពីថ្ងៃទី​២៩ខែកញ្ញា បេក្ខភាពនាំមុខ នៅក្នុងការបោះឆ្នោតតំណែងប្រធានធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ដែលកំពុងកាន់តំណែងជាប្រធានាធិបតី និង លោកនាយកប្រតិបត្តិ Abdullah Abdullah បានប្រកាសជ័យជម្នះរបស់ខ្លួន ដោយបានជំរុញ​ឲ្យប្រទេស​អាហ្វហ្គានីស្ថាន ឲ្យធ្លាក់ចូលទៅក្នុងវិបត្ដិ នៃការបោះឆ្នោត កាលពី៥ឆ្នាំមុន ខណៈការប្រជែងគ្នាទាមទារជ័យជម្នះ ដោយឥស្សរជនទាំងពីរនេះ ទើបនាំឱ្យមានភាពច្របូកច្របល់ អស់រយៈពេលជាច្រើនខែ។

គណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យរបស់អាហ្វហ្គានីស្ថាន កំពុងប្រមូលសន្លឹកឆ្នោតពីការបោះឆ្នោត កាលពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា​ កន្លងទៅនេះ។ ប្រសិនបើគ្មានបេក្ខជនណា ឈ្នះឆ្នោត ច្រើនជាងពាក់កណ្តាលទេ នោះការបោះឆ្នោតនឹងត្រូវធ្វើឡើង រវាងបេក្ខជននាំមុខទាំងពីរ។

លោក Abdullah បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីក្រុងកាប៊ុល នាថ្ងៃចន្ទ ទី១ ខែតុលា នេះ ថា សន្លឹកឆ្នោតរបស់យើងបាននាំមុខគេខ្លាំង នៅក្នុងការបោះបោះឆ្នោតនេះ ហើយការបោះឆ្នោតនេះ នឹងមិនអាចឈានដល់ការបោះឆ្នោតជុំទី២នោះឡើយ។

ដោយឡែក លោក Amrullah Saleh ជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី Ghani បានថ្លែង កាលពីថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ម្សិលមិញថា មិនមានអ្វីគួរឲ្យសង័្សយនោះទេ លោក Ghani ពិតជាបានឈ្នះឆ្នោត នៅជុំទី១នេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print