ក្នុងវរទិការសាធារណៈប្រជាពលរដ្ឋខណ្ឌចំការមនស្នើឲ្យអាជ្ញាធរជួយដោះស្រាយ រឿងលូ សំរាម ភ្លើងបំភ្លីផ្លូវ និង គ្រឿងញៀន សន្ដិសុខ សុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ដែលបានធ្វើឡើងនៅកោះពេជ្រខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី០១តុលា២០១៩នេះ មានប្រជាពលរដ្ឋ ចូលរួមចំនួន៥៦៣នាក់ បានលើកឡើងជាសំណើរនិងសំណូមពរ ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់ ហើយសំណើរនិងសំណូមពរ ទាំងនោះភាគច្រើនផ្តោតលើជីវភាពរស់នៅប្រចាំថ្ងៃ
ពិសេស រឿងលូ សំរាម ភ្លើងបំភ្លឺផ្លូវ គ្រឿងញៀន និងសន្ដិសុខ សូវត្ថិភាពសាធារណៈ ។
វេទិកានេះបានធ្វើឡើងក្រោមវត្តមាន លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះអោយរដ្ឋបាលរាជធានីព្រមទាំងប្រជាពលរដ្ឋផងដែរ ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថាការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះគឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងអនុក្រឹត្យលេខ២១៥អនក្រ.បកចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញ តម្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ។
លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អនិងជាឧបករណ៍មួយសម្រាប់លើកកំពស់គណនេយ្យភាពតម្លាភាពក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីធានាថារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយនិងឆ្លើយតប។គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ម្យ៉ាងទៀតក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណងជំរុញនូវប្បធម៌នៃការពិភាក្សានិងលើកកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។
លោកបន្តថារាល់សំណើសំណូមពរដែលបងប្អូនបានដាក់ជូនក្រុមរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨កន្លងមកគឺក្រុមប្រឹក្សាបានចាត់ឲ្យគណៈអភិបាលធ្វើការដោះស្រាយជាបន្តបន្ទាប់និងសំណូមពរមួយចំនួនដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានីខណ្ឌនោះក្រុមប្រឹក្សារាជធានីបានចាត់ឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីខណ្ឌសង្កាត់ហើយនឹងបានធ្វើការដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះគឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលរាជធានីជាមួយរដ្ឋបាលខណ្ឌរដ្ឋបាលសង្កាត់ប្រជាពលរដ្ឋតំណាងសង្គមស៊ីវិលនិងវិស័យឯកជនក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នាដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីប្រកបដោយចីរភាពតម្លាភាពនិងប្រសិទ្ធភាព។
សូមបញ្ជាក់ថា៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោ បល់នេះប្រជាពលរដ្ឋបានលើកឡើងជាសំណើរសំណូមពរជាច្រើនក្នុងនោះរួមមានការជម្រុញអោយអាជ្ញាធរដោះ ស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយសារតែរាល់ពេលភ្លៀងម្តងៗលំនៅដ្ឋានរបស់ពួកគាត់ទទួលរងការលិចលង់។អោយជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុន ស៊ីនទ្រីប្រមូលសំរាមមិនអស់និងមិនទៀងពេល។ ការជម្រុញអោយកាត់មែកឈើដែលបាំងបង្គោលភ្លើងការជម្រុញអោយមានវិធានការក្តៅក្នុងការលប់បំបាត់គ្រឿងញៀននៅក្នុងមូលដ្ឋាននិងសូមអោយប្រជាពលរដ្ឋទូទៅបងប្អូនអាជីវករ ចូលរួមគោរពទង់ជាតិនៅរាល់ម៉ោង៧ព្រឹកគ្រប់គ្នានិងគ្រប់កន្លែង។
អាជ្ញាធររាជធានីបានបញ្ជាក់ថា៖ រាល់សំណើរសំណូមពររបស់បងប្អូនក្នុងនាមរដ្ឋបាលរាជធានីដាច់ខាតត្រូវធ្វើជូនពោលគឺបើជួយបានយើងជួយភ្លាមតែបើសំណើរសំណូមពររបស់បងប្អូនហួសពីសមត្ថភាពអាជ្ញាធរនឹងរាយការណ៏ជូនថ្នាក់លើដើម្បីថ្នាក់លើជួយបន្តទៀត៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print