ខេត្តពោធីសាត់ៈកម្លាំងនគរបាលស្រុកបាកាន កំពុងតាមចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីបៀតបៀនកេរខ្មាសនិងប៉ុនប៉ងរំលោភសេពសន្ថវៈលើកូនស្រីចុងជាអនិតិជន ស្ថិតនៅចំណុចលើផ្ទះរបស់ជនសង្ស័យតែមិនបានសម្រេចព្រោះតែបងស្រីបង្កើតរបស់ជនរងគ្រោះបានជួយទាន់វេលា។
ករណីនេះកើតឡើងកាល ពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃ អង្គារ ៣កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី១ តុលា ២០១៩ នៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ បានឲ្យដឹងថា ជន សង្ស័យឈ្មោះ រឿន សារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនពីបទ ប្រទូស្តកេរ្ត៍ភេទ និង ប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបរាងកាយកូនស្រីចុងរបស់ខ្លួន ពេលម្តាយនាងមិននៅផ្ទះ ហើយក្រោយកើតហេតុគេចខ្លួនបាត់ ។
តាមប្រភពពីក្មេងស្រី ផ រ អាយុ១១ឆ្នាំ បាននិយាយឲ្យសមត្ថកិច្ចបានដឹងថា មុនពេលកើតហេតុ រូបនាងនិងប្អូនស្រីឈ្មោះផ-ស-ន អាយុ៥ឆ្នាំ ជាជនរងគ្រោះនៅផ្ទះតែពីរនាក់បងប្អូន ព្រោះម្តាយ របស់នាងគាត់មិននៅ។ពេលនោះ ជនសង្ស័យឈ្មោះរឿន សារ៉ាត់ ត្រូវជាឪពុកចុងបានលួងលោមប្អូនស្រី របស់នាងឡើងលើផ្ទះយ៉ាងយូរក្រោយមកនាងសង្ស័យក៏ ឡើងទៅតាមហៅប្អូន ស្រាប់តែបានឃើញឪពុកចុង ឈ្មោះរឿន សារ៉ាត់ កំពុងយកម្រាមដៃស្ទាបអង្អែលប្រដាប់ភេទ ព្រមទាំងយកប្រដាប់ភេទរបស់គាត់ ទៅញុលលើប្រដាប់ភេទប្អូនស្រីឈ្មោះផ-ស-ន ។ពេលឃើញដូច្នេះឪពុកចុងបានទាញខោស្លៀករួចចុះពីលើផ្ទះរត់គេចខ្លួនបាត់។ រីឯជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ មិនទាន់គ្រោះថ្នាក់ដល់ទៅការស៊ីជម្រៅផ្លូវភេទនោះឡើយ ព្រោះបងស្រីរបស់ក្មេងរងជនគ្រោះបានឃើញទាន់កុំអីនាងរងគ្រោះរបួសផ្លូវភរទបាត់ទៅហើយ ។ តែទោះយ៉ាងនេះក្តីក្នុងករណីរឿងនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ និងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងស្វែងរកចាប់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោសដើម្បី រកយុត្តិធម៌ជូនជនរងគ្រោះឲ្យខាងតែបាន៕
ដោុយ៖ ប៉ឺម ពិន