ឪពុកចុងបៀតបៀនកេរខ្មាសកូនស្រីអាយុ៥ឆ្នាំរួចគេចបាត់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន

ចែករំលែក៖

ខេត្តពោ​ធី​សាត់ៈកម្លាំងនគរបាល​ស្រុកបាកាន កំពុងតាម​ចាប់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណីបៀតបៀនកេរខ្មាសនិង​ប៉ុនប៉ង​រំលោភ​សេព​សន្ថ​វៈ​លើ​កូនស្រីចុងជាអនិតិជន​ ស្ថិត​នៅ​ចំណុច​លើ​ផ្ទះ​របស់​ជនសង្ស័យ​តែ​មិន​បាន​សម្រេច​ព្រោះតែបងស្រី​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ជួយ​ទាន់​វេលា​។​

ករណី​នេះ​កើតឡើង​កាល​ ពី​វេលា​ម៉ោង​៤ និង​១៥​នាទីរសៀល​ ថ្ងៃ អង្គារ ៣កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃ​ទី​១​ តុលា​ ២០១៩​ នៅ​ភូមិ​និគម​ន៍​លើ​ ឃុំ​ស្វាយដូនកែវ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់។​

តាម​របាយការណ៍​របស់​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយដូនកែវ​ បាន​ឲ្យ​ដឹង​ថា​ ជន​ សង្ស័យ​ឈ្មោះ​ រឿ​ន​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​និគម​ន៍​លើ​ ឃុំ​ស្វាយដូនកែវ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ចតាម​ចាប់ខ្លួន​ពី​បទ​ ប្រ​ទូស្ត​កេ​រ្ត៍ភេទ និង​ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈលើ​រូបរាង​កាយ​កូនស្រីចុង​របស់​ខ្លួន ពេលម្តាយនាងមិននៅផ្ទះ ហើយក្រោយកើតហេតុគេចខ្លួនបាត់​ ។​

តាម​ប្រភព​ពី​ក្មេង​ស្រី​ ផ​ រ​ អាយុ​១១​ឆ្នាំ​ បាន​និយាយ​ឲ្យ​សមត្ថកិច្ច​បានដឹង​ថា​ មុន​ពេល​កើតហេតុ​ រូប​នាង​និង​ប្អូនស្រី​ឈ្មោះ​ផ​-​ស​-​ន​ អាយុ​៥​ឆ្នាំ​ ជា​ជន​រង​គ្រោះ​នៅផ្ទះ​តែ​ពីរ​នាក់​បងប្អូន​ ព្រោះ​ម្តាយ​ របស់​នាង​គាត់​មិន​នៅ។ពេលនោះ​ ជនសង្ស័យ​ឈ្មោះ​រឿ​ន​ សា​រ៉ាត់​ ត្រូវជា​ឪពុកចុង​បាន​លួងលោម​ប្អូនស្រី​ របស់​នាង​ឡើង​លើ​ផ្ទះ​យ៉ាង​យូរ​ក្រោយមកនាងសង្ស័យក៏ ​ឡើង​ទៅ​តាម​ហៅ​ប្អូន​ ស្រាប់តែ​បាន​ឃើញ​ឪពុកចុង​ ឈ្មោះ​រឿ​ន​ សា​រ៉ាត់​ កំពុងយក​ម្រាមដៃ​ស្ទាបអង្អែល​ប្រដាប់​ភេទ​ ព្រមទាំង​យក​ប្រដាប់ភេទ​របស់​គាត់​ ទៅ​ញុ​ល​លើ​ប្រដាប់​ភេទ​ប្អូនស្រី​ឈ្មោះ​ផ​-​ស​-​ន​ ។ពេលឃើញដូច្នេះឪពុកចុងបានទាញខោ​ស្លៀករួច​ចុះពីលើផ្ទះ​រត់គេច​ខ្លួន​បាត់។​ រីឯ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ តាម​ការ​ពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ក្មេង​ស្រី​រង​គ្រោះ​ មិន​ទាន់​​គ្រោះថ្នាក់​ដល់​ទៅ​ការ​ស៊ីជម្រៅផ្លូវភេទ​នោះ​ឡើយ​ ព្រោះ​បងស្រី​របស់​ក្មេង​រង​ជន​គ្រោះ​បាន​ឃើញ​ទាន់​កុំអីនាងរងគ្រោះរបួសផ្លូវភរទបាត់ទៅហើយ ។​ តែ​ទោះ​យ៉ាងនេះ​ក្តី​ក្នុងករណី​រឿង​នេះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយដូនកែវ​ ​និង​សមត្ថកិច្ច​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ស្វែងរក​ចាប់ខ្លួន​ ជនសង្ស័យ​យក​មក​​ផ្តន្ទាទោសដើម្បី​ រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះឲ្យខាងតែបាន​៕​

...

ដោុយ៖ ប៉ឺម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print