លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមផ្ញើរជូនលោក សម រង្ស៊ី នូវការបំភ្លឺរបស់អ្នកស្រី Emily V. Zeerberg

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក តែងមានចរិកចាស់ទុំ គុណធម៍ ប្រកបដោយពុទ្ធិបានធ្វើការផ្ញើជូនលោក សម រង្ស៊ី នូវការបំភ្លឺរបស់អ្នកស្រី Emily V. Zeerberg លើ Facebook ផ្លូវការរបស់លោកថា៖ ការបំភ្លឺរបស់អ្នកស្រី Emily V. Zeerberg អ្នកនាំពាក្យស្ថានទូតអាមេរិកទាក់ទងនឹងលក្ខខណ្ឌនៃការផ្តល់សញ្ញាបត្រអោយនិស្សិតទាំងអស់ដែលបញ្ចប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារបស់សហរដ្ឋអាមេរិក ដែលមិនប្រកាន់ប្រទេសកំណើត ពោលគឺគ្មានការរើសអើងរវាងនិស្សិតអាមេរិក និងនិស្សិតបរទេសទេ។

លោកបណ្ឌិតបន្តថា៖ ខ្ញុំសង្ឃឹមថាលោកនឹងអោយតម្លៃដល់ការបំភ្លឺ របស់អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក ដែលចេញការពារតម្លៃនៃប្រព័ន្ធអប់រំសហរដ្ឋអាមេរិក ជាពិសេសគ្រឹះស្ថានថ្នាក់ឧត្តមសិក្សាល្បីៗរបស់អាមេរិក ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនចាត់ទុកការបកស្រាយរបស់អ្នកនាំពាក្យស្ថានទូតអាមេរិក ជាការបកស្រាយក្លែងក្លាយ ឬជាការបកស្រាយការទូតនោះទេ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print