ខេត្តរតនគិរី៖ ព័ត៍មានបឋម នៅមុននេះបន្តិច លោក ផន ទុំ អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលខេត្តរតនគិរី ត្រូវខ្មាន់កាំភ្លើង៣ទៅ៤នាក់ បើករថយន្តមកបាញ់សម្លាប់ចោលនៅក្នុងហាងកាហ្វេ ក្រុងបានលុង នាវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
ខ្មាន់កាំភ្លើងមានគ្នាពី៣ទៅ៤នាក់ ដោយប្រើរថយន្តម៉ាក ហ្វរើនន័រ ជាមធ្យោបាយធ្វើសកម្មភាព ដែលអាចអោយសមត្ថកិច្ចងាយនឹងកំណត់មុខសញ្ញាបាន តាមជំនាញ ដើម្បីចាប់ខ្លួនក្រុមជនសង្ស័យជាឃាតក មកផ្តន្ទាទោស៕
...
ដោយ៖ ស សម