មុននេះបន្តិច ខ្មាន់កាំភ្លើង១ក្រុមចូលមកបាញ់ លោក​ ផន​ ទុំ​ អនុប្រធានព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ដល់ហាងកាហ្វេ ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តរតនគិរី៖ ព័ត៍មានបឋម នៅមុននេះបន្តិច លោក​ ផន​ ទុំ​ អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលខេត្តរតនគិរី ​ ត្រូវខ្មាន់កាំភ្លើង៣ទៅ៤នាក់​ បើករថយន្តមកបាញ់សម្លាប់ចោលនៅក្នុងហាងកាហ្វេ​ ក្រុងបានលុង​ នាវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។

ខ្មាន់កាំភ្លើងមានគ្នាពី៣ទៅ៤នាក់ ដោយប្រើរថយន្តម៉ាក ហ្វរើនន័រ ជាមធ្យោបាយធ្វើសកម្មភាព ដែលអាចអោយសមត្ថកិច្ចងាយនឹងកំណត់មុខសញ្ញាបាន តាមជំនាញ ដើម្បីចាប់ខ្លួនក្រុមជនសង្ស័យជាឃាតក មកផ្តន្ទាទោស៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print