សម្តេច​តេ​ជោ​ហ៊ុន​ សែន​៖​ ខ្ញុំ​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ៍​ តែ​ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ សម្តេច​បាន​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​ ជា​ពិសេស​ជាមួយ​ចៅប្រុស​ ស្រី​របស់​សម្តេច​តែ​ម្តង​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​បាន​កំប្លែង​ថា​ «​ខ្ញុំ​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ៍​ (CNC​ CTN)​ តែ​ខ្លាច​ក្មួយ​ ព្រាប​ សុវត្ថិ​ ខេមរៈ​ សេរី​មន្ត​ ឆ​ន​ សុវណ្ណ​រាជ​ណុ​ប​ ប​ញ្ញ​រិ​ទ្ឋ​ ករុណា​ពេជ្រ​។​ល​។​ បាត់​អាជីព​ និង​ ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន​»​ ថែម​ទៀត​ផង​ ។​

​ខាងក្រោម​នេះ​ គឺជា​សា​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥៖

«​ម្សិលមិញ​ ចៅៗ​ខ្ញុំ​ ពួក​គេ​សប្បាយ​ណាស់​ តែ​ស្ថិត​ក្រោម​ការ​មើលថែ​របស់​ឪពុក​ម្តាយ​គេ​។​ ភរិយា​ខ្ញុំ​ទៅ​ផ្សារ​ ឯខ្ញុំ​ចុះ​ងូតទឹក​យ៉ាង​សប្បាយ​ ដែល​មាន​ទាំង​ខ្មែរ​ទាំង​បរទេស​មុជ​ជាមួយ​គ្នា​ និង​ដើរ​តាម​ឆ្នេរសមុទ្រ​ជាមួយ​គ្នា​។​

​ប្រទេស​មាន​សន្តិភាព​គឺ​បែប​នេះ​ ប្រជាជន​កម្ពុជា​មាន​សេរីភាព​ដើរ​កំសាន្ត​គ្រប់​ទីកន្លែង​ដែល​ខ្លួន​ចង់ទៅ​។​ ទេសចរ​បរទេស​យ៉ាងច្រើន​មក​កំ​សាន​នៅ​ឆ្នេរសមុទ្រ​។​ ជនជាតិ​បារាំង​មួយ​ក្រុម​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​។​ ពួក​គេ​និយាយ​មក​កាន់​ខ្ញុំ​ដោយ​ការ​សប្បាយ​ ហើយ​ខ្ញុំ​ក៏​ស្វាគមន៍​ និង​ប្រាប់​ពួក​គេ​ថា​សូម​បន្ត​ការ​សប្បាយ​ និង​សូម​អញ្ជើញ​មក​លេង​សារ​ជា​ថ្មី​ទៀត​នៅ​កម្ពុជា​។​

​ខ្ញុំ​នៅ​មាត់សមុទ្រ​រហូត​ម៉ោង​១១​យប់​ ជាមួយ​ការ​ប្រជុំ​តន្ត្រី​ និង​ ការ​តាំង​លក់ទំនិញ​តាម​ស្តង់​ដ៏​គួរ​ឱយ​ចាប់ចិត្ត​។​

​ខ្ញុំ​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ​ (CNC​ CTN)​ តែ​ខ្លាច​ក្មួយ​ ព្រាប​ សុវត្ថិ​ ខេ​មរះ​ សេរី​មន្ត​ ឆ​ន​ សុវណ្ណ​រាជ​ណុ​ប​ ប​ញ្ញ​រិ​ទ្ឋ​ ករុណា​ពេជ្រ​។​ល​។​ បាត់​អាជីព​ និង​ ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន​»​ ៕

r45

dwe

ds

de

as

73sd

4

2

...

1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print