រថយន្តពីរគ្រឿងបើកគៀរគ្នារងការខូចខាត ចរចាគ្នាមិនត្រូវ សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅចរាចរណ៍ក្រុង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបើកគៀបជាប់គ្នា ធ្វើឲ្យកូតថ្នាំមួយចំហៀងខាងឆ្វេង ដោយមិនមានអ្នករងរបួសទេ ប៉ុន្តែ​ចរចាមិនត្រូវគ្នា ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងដោះស្រាយតាមច្បាប់ ។

image1 (1)

ដែល​គ្រោះ​ថ្នាក់នេះ​កើត​ឡើ​ង​​កាលពីវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ ​តាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខផ្ទះស្រាបៀរ ​នៅ​ភូមិឬស្សី សង្កាត់ស្ទឹង​មា​នជ័យ ខណ្ឌមានជ័យ ​។

​​ប្រភពព័ត៌​មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបានអោយដឹងថា​រថយន្តបង្កម៉ាកFUSO ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3C-2058​ជិះគ្នា២នាក់តៃកុងនិងព្រូ បើកពី​ត្បូ​ង​ទៅ​ជើងស្របជាមួយរថយន្តរងគ្រោះម៉ាកកាមរីគូទហើម ពណ៌ស្លែ ​ពាក់ស្លាកលេខ ភ្នំពេញ 2Y-7450 បើកបរដោយបុរសជនជាតិចិនម្នាក់ទិស​ដៅពីត្បូងទៅជើងតាម​ប​ណ្តោ​យផ្លូវ២១៧ បើកបរស្របគ្នា​ ខណៈមកដល់ចំណុចកើត​ហេតុខាងលើ​មានការដ្ឋានរដ្ឋាករទឹកស្វយ័តជីកដាក់លូហើយមានដាក់​ស្លាកសញ្ញាបំរាមផ្លូវវាងធ្វើឲ្យរថ​យន្តបង្ក​បួងចង្កូតវាងផ្លូវទៅកៀររថយន្តរងគ្រោះដែលបើកមកពីក្រោយ​បណ្តាលឆ្កូតថ្នាំមួយចំហៀងខាងឆ្វេង ។

បើតាមសម្តីជនជាតិចិនបានអោយដឹងថា គាត់បានបើករថយន្តស្របទិសគ្នាជាមួយរថយន្តដឹកថ្មបានបត់ឆ្វេងហើយត្រូវរថយន្តបង្កកៀរពីស្តុប​ក្រោយ​រ​​ហូត​ដល់ទ្វារខាងមុខខូចខាតស្ទើរទាំងស្រុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ភ្លាម​ៗក៍ឃើញរថ​យន្តទាំង២​គៀបជាប់គ្នា​ហើយសមត្ថកិច្ចមូលដ្ឋាន សម្រួលចរាចរណ៍ជៀសវាងកុំឲ្យកកស្ទះ​ ។ ដោយ​ឲ្យរថយន្តទាំងពីរគ្រឿងបើកចេញទៅអែម​ចិញ្ចើមផ្លូវតែដោះ​ស្រាយមិន​ត្រូវ​គ្នា ទើបសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាបន្ត ៕

image4 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print