ភ្នំពេញ៖ រថយន្ត២គ្រឿងបើកគៀបជាប់គ្នា ធ្វើឲ្យកូតថ្នាំមួយចំហៀងខាងឆ្វេង ដោយមិនមានអ្នករងរបួសទេ ប៉ុន្តែចរចាមិនត្រូវគ្នា ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងដោះស្រាយតាមច្បាប់ ។
ដែលគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខផ្ទះស្រាបៀរ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបានអោយដឹងថារថយន្តបង្កម៉ាកFUSO ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3C-2058ជិះគ្នា២នាក់តៃកុងនិងព្រូ បើកពីត្បូងទៅជើងស្របជាមួយរថយន្តរងគ្រោះម៉ាកកាមរីគូទហើម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7450 បើកបរដោយបុរសជនជាតិចិនម្នាក់ទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ២១៧ បើកបរស្របគ្នា ខណៈមកដល់ចំណុចកើតហេតុខាងលើមានការដ្ឋានរដ្ឋាករទឹកស្វយ័តជីកដាក់លូហើយមានដាក់ស្លាកសញ្ញាបំរាមផ្លូវវាងធ្វើឲ្យរថយន្តបង្កបួងចង្កូតវាងផ្លូវទៅកៀររថយន្តរងគ្រោះដែលបើកមកពីក្រោយបណ្តាលឆ្កូតថ្នាំមួយចំហៀងខាងឆ្វេង ។
បើតាមសម្តីជនជាតិចិនបានអោយដឹងថា គាត់បានបើករថយន្តស្របទិសគ្នាជាមួយរថយន្តដឹកថ្មបានបត់ឆ្វេងហើយត្រូវរថយន្តបង្កកៀរពីស្តុបក្រោយរហូតដល់ទ្វារខាងមុខខូចខាតស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ភ្លាមៗក៍ឃើញរថយន្តទាំង២គៀបជាប់គ្នាហើយសមត្ថកិច្ចមូលដ្ឋាន សម្រួលចរាចរណ៍ជៀសវាងកុំឲ្យកកស្ទះ ។ ដោយឲ្យរថយន្តទាំងពីរគ្រឿងបើកចេញទៅអែមចិញ្ចើមផ្លូវតែដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាបន្ត ៕
...
ដោយ៖ ភារ៉ា ដង្កោ