ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជូនដំណឹងអោយពលរដ្ឋបន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែល អាចកើតមានឡើងជាយថាហេតុ ខណៈ បណ្តារាជធានី-ខេត្តមួយចំនួនអាននឹង មានភ្លៀងធ្លាក់ពីតិច បង្គួរ និងច្រេីនពិសេសខេត្តកោះកុង ។
នេះបេីយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រុមអ្នកព្យាករក្រសួងធនធានទឹក និងឧតុនិយមអោយដឹងនៅថ្ងៃថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩នេះ ។
សេចក្តីជូនដំណឹងបានអោយដឹងទៀតថា តាមរយៈនៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយ ឡែកសម្រាប់កម្ពុជាបង្ហាញឲ្យឃើញថា ៖ កម្រិតសម្ពាធទាបលើផ្ទៃដីនៅតែបន្តគ្របដណ្តប់លើកម្ពុជា ឥទ្ធិពលនៃខ្យល់មកពីសមុទ្រចិនខាងត្បូង ។
ការព្យាករអាកាសធាតុខាងលេីនេះបានបញ្ជាក់ទៀតថានឹងធ្វើឲ្យបណ្តាខេត្ត-រាជធានីមានលក្ខណៈដូចខាងក្រោមនេះ
១
– តំបន់ទំនាបកណ្ដាលភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅបង្គរ ។ ទន្ទឹមនោះ
រាជធានី-ខេត្តនៅភាគខាងក្រោម ក៏អាចមានភ្លៀងច្រើនដោយអន្លើផងដែរ ។
២- តំបន់ខ្ពង់រាប នឹងអាចមានរឿងពីតិចទៅមធ្យម ។
៣-តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីមធ្យមទៅបង្គួរ ពិសេសខេត្តកោះកុង ។
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជូនដំណឹងអោយពលរដ្ឋបន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែល អាចកើតមានឡើងជាយថាហេតុផងដែរ៕