សម្រាប់កម្ពុជាបង្ហាញថា​ កម្រិតសម្ពាធទាបលើផ្ទៃដីនៅតែបន្តគ្របដណ្តប់លើ​កម្ពុជា ឥទ្ធិពលនៃខ្យល់មកពីសមុទ្រចិនខាងត្បូង

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​​បានប្រកាស​ជូនដំណឹងអោយ​ពលរដ្ឋ​បន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ដែល​ អាចកើតមានឡើងជាយថាហេតុ ខណៈ​ បណ្តា​រាជធានី​-ខេត្ត​មួយចំនួន​អាននឹង​ មានភ្លៀង​ធ្លាក់ពីតិច​ បង្គួរ​ និងច្រេីន​ពិសេសខេត្តកោះកុង ។

នេះបេីយោងតាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់ក្រុមអ្នកព្យាករក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​អោយដឹងនៅថ្ងៃថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩​នេះ​ ។

សេចក្តី​ជូន​ដំណឹង​បានអោយដឹងទៀតថា​ តាមរយៈនៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយ​ ឡែកសម្រាប់កម្ពុជាបង្ហាញឲ្យឃើញថា ៖​ កម្រិតសម្ពាធទាបលើផ្ទៃដីនៅតែបន្តគ្របដណ្តប់លើកម្ពុជា ឥទ្ធិពលនៃខ្យល់មកពីសមុទ្រចិនខាងត្បូង ។

ការព្យាករ​អាកាសធាតុ​ខាងលេីនេះ​បានបញ្ជាក់ទៀតថា​នឹងធ្វើឲ្យបណ្តាខេត្ត-រាជធានី​មានលក្ខណៈ​ដូចខាងក្រោមនេះ​

– តំបន់ទំនាបកណ្ដាលភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅបង្គរ ។ ទន្ទឹមនោះ
រាជធានី-ខេត្តនៅភាគខាងក្រោម ក៏អាចមានភ្លៀងច្រើនដោយអន្លើផងដែរ ។
២- តំបន់ខ្ពង់រាប នឹងអាចមានរឿងពីតិចទៅមធ្យម ។
៣-តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីមធ្យមទៅបង្គួរ ពិសេសខេត្តកោះកុង ។

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​​បាន​ប្រកាស​ជូនដំណឹងអោយ​ពលរដ្ឋ​បន្តមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ដែល​ អាចកើតមានឡើងជាយថាហេតុផងដែរ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print