នារីម្នាក់បើករថយន្តស៊េរីទំនើប ជាន់ហ្គាច្រឡំហ្រ្វាំង ជ្រុលទៅបុកទ្វារផ្ទះវីងវេលុយ

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់បើករថយន្តស៊េរីទំនើប ជាន់ហ្គាច្រឡំហ្រ្វាំង ជ្រុលទៅបុកទ្វារផ្ទះវីងវេលុយ មួយកន្លែង រងការខូចខាត តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០ និង១០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៣៦ កែងនិងផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពពត៌មានពីនារីដែលបើករថយន្តទំនើបម៉ាកTOYOTA RUSN មិនមានស្លាកលេខទើបតែទិញ ធ្វើដំណើរតាមផ្លូវលេខ៣៣៦ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ គាត់បានឈប់រថយន្ត ដើម្បីថយក្រោយបម្រុងបត់ឆ្វេង ទៅផ្លូវ២៥៥ ហើយគាត់បានច្រទ្បំជាន់ហ្គាថាហ្វ្រាំង បណ្ដាលឲ្យរថយន្ត ជ្រុលទៅបុកទ្វារផ្ទះពលរដ្ឋ រងការខូចខាតមួយចំហៀង តែសំណាងល្អ មិនមានអ្នករបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ដោយឃើញថាមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបឲ្យភាគីទាំងសងខាងដោះស្រាយគ្នា ដោយសន្តិវិធី គឺខាងរថយន្តបង្កព្រមសងសំណងការជួសជុលរបងផ្ទះឲ្យវិញ ដើម្បីបញ្ចប់រឿង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print