ប្រុសៗខកចិត្តខ្លាំងព្រោះម៉ៃយ៉ា បណ្តើរគូស្មេហ៍ភេទដូចគ្នាយ៉ាងផ្អែមល្ហែមនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ពិតជាដូចពាក្យចចាមអារ៉ាមកន្លងមកមែនថាតារាសម្តែងស្រីស្រស់សោភាកញ្ញា ម៉ៃយ៉ាមានទំនាក់ទំនងស្នេហាភេទដូច។ មិនបារម្ភការរិះគន់ពេបជ្រាយទេ តារាស្រីរូបនេះបានបណ្តើរគូស្នេហ៍ភេទដូចគ្នាទៅសាងភាពផ្អែមល្ហែមនៅប្រទេសឥណ្ឌូនេស៊ីថែមទៀតផង។
​ដំណឹងមានសម្ព័ន្ធស្នេហាភេទដូចគ្នារវាងតារាសម្តែងកូនកាត់អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា បានបែកធ្លាយចេញពីចង្កោមអ្នកសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគេក៏មិនដែលឃើញតារាស្រីរូបនេះចេញមុខបកស្រាយនោះដែរ។ ដំណឹងនេះក៏ស្របពេលដែលនាងបានបដិសេធការទទួលយកសំណើរស្នេហាពីបុរសមានទ្រព្យជាច្រើន។ យូរៗម្តងនាងលេចមុខជាមួយនារីម្នាក់ដែលតែងខ្លួនមើលទៅច្រឡំនឹងបុរសដើរកម្សាន្តនៅក្រៅប្រទេសនោះ។ ​ ពេលនេះ​តារា​សម្តែង​ និង ​ពិធី​ការិនី​កូនកាត់​ ​ម៉ៃ​យ៉ា​ ​បាន​បណ្តើរ​គូ​ស្នេហ៍​ទៅ​លំ​ហែរ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​យ៉ាង​មាន​ក្តីសុខ​។​ ​អ្វីដែលគួរឱ្យចាប់អារម្មណ៍ ​តារា​សម្តែង​រូប​ ​ស្រស់​ម្នាក់​នេះ ​បាន​បង្ហាញ​រូបភាព​ផ្អែមល្ហែមធ្វើឲ្យប្រុសៗខកចិត្តមិនតិចទេ។ តារាស្រីរូបនេះកាន់តែ ​មិន​ខ្វល់ខ្វាយ​ឬ​បកស្រាយ​អ្វី​ឡើយ​ ​បើ​ទោះបីជា​មានការ​លើកឡើង​ថា​គូស្នេហ៍​នាង​ជា​ ​មនុស្ស​ស្រី​ក៏ដោយ​។​ ​ផ្ទុយទៅវិញ​ស្រី​ស្អាត​រូប​នេះ​ កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម ដោយ​បណ្តើរ​ម្ចាស់​ស្នេហ៍​ទៅដើរ​លំ​ហែរ​នៅ​កោះ​បាលី​ព្រម​ជាមួយ​ការ​ថតរូប​យ៉ាង​ផ្អែមល្ហែម​ដែល​ ​ឃើញ​ហើយ​ពិតជា​មាន​សេចក្តី​សុខ​តែម្តង​ពោលគឺមិនខុសពីគូស្នេហ៍ប្រុសនិងស្រីដទៃទៀតនោះទេ ​។​ ​

គួរបញ្ជាក់ដែរថាម៉ៃយ៉ា កូនកាត់ខ្មែរអាល្លឺម៉ង់ វ័យ២៣ឆ្នាំ ដែលមានរូបឆោមល្អស្រស់គួរឱ្យចង់គយគន់នោះ ហាក់ស្ទុះឡើងកូដខ្លាំង នាពេលចុងក្រោយនេះ ដោយក្រសោបបានតំណែងតួកឯកនៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់។ នាងក៏ជាពិធីការិនីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ទូរទស្សនួ CNC ផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print