អាមេរិកចោទប្រកាន់អ៊ីរ៉ង់វាយប្រហារ​យុទ្ធនាការឃោសនាបោះឆ្នោត២០២០ របស់លោកត្រាំ

ចែករំលែក៖

អាមេរិកបានចោទប្រកាន់ទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ទៅលើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ​២០២០ របស់ប្រធានាធិបតី ដូណាល់ត្រាំ​។

សារព័ត៌មាន​រ៉យទ័របានផ្សាយថា ក្រុម​ហែកឃឺអ៊ីរ៉ង បានវាយប្រហារលួចព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោត តែមិនបានសម្រេច​។ នៅពេលនេះអាមេរិក កំពុងតែចាត់វិធានការស្រាវជ្រាវករណីខាងលើ ហើយនៅពេលដែលរកឃើញភស្តុតាងគ្រប់គ្រាន់នោះ អ៊ីរ៉ង់នឹងត្រូវប្រឈមបញ្ហាកាន់តែខ្លាំងជាមួយអាមេរិក ។

ការចោទប្រកាន់ខាងលើរបស់អាមេរិកកើតឡើង ក្រោយពេលក្រុមហ៊ុន​​ផ្នែកទន់ របស់អាមេរិក​ ​Microsoft ​បានប្រកាសថា ហែកឃឺ​ Phosphorous ​បានបើកការវាយប្រហារជាង​២៧០០លើក ដើម្បីកំណត់សម្គល់ អត្តសញ្ញាណគណនីអ៊ីម៉ែល​ របស់បុគ្គលសំខាន់ៗ ហើយវាយលុកចូល២៤១​គណនី ។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី​៤ ខែតុលា បានផ្សាយថា ក្រុមហ៊ុន ​Microsoft ​បានប្រកាសថា ក្រុម ហែកឃឺអ៊ីរ៉ង់ បានវាយប្រហារខាងលើ ជាប់ពាក់ព័ន្ធនិងរដ្ឋាភិបាល​អ៊ីរ៉ង់ សំដៅទៅលើការបោះឆ្នោតនៅអាមេរិក​។
ក្រុមហ៊ុន ​Microsoft បានគត់សម្គល់ឃើញថា ក្រុម Phosphorous របស់អ៊ីរ៉ង់បានធ្វើសកម្មភាពយ៉ាងច្រើន សំដៅទៅលើមន្ត្រីរដ្ឋាភិបាលអាមេរិក អ្នកសារព័ត៌មាន តាមដាននយោបាយ​​ ក៏ដូចជាជនជាតិអ៊ីរ៉ង់ ល្បីៗ រស់នៅអាមេរិក​។
តាមការលើកឡើងរបស់ក្រុមហ៊ុន​Microsoft ក្នុងរយៈពេល ៣០ថ្ងៃ កន្លងមក ក្រុមហែកឃឺ Phosphorous បានចូលទៅកាន់អ៊ីម៉ែល​ជិត​៣ពាន់ របស់បុគ្គលសំខាន់ៗនៅអាមេរិក​។ ក្រុម​ ហែកឃឺរបស់អ៊ីរ៉ង់ មានឈ្មោះផ្សេងទៀតដូចជា​ APT 35, Charming Kitten ឬ Ajax Security Team ។
ការចោទប្រកាន់ខាងលើ នឹងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹង ក្រោយពេលប្រទេសទាំងពីរប្រឈមមុខតានតឹង​យ៉ាងខ្លាំងចាប់តាំងពី លោកត្រាំ ដកកិច្ចព្រមព្រៀងបរមាណូ ហើយបង្កើនការដាក់ទណ្ឌកម្ម​។ ការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងក្រោយអាមេរិក ចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់​ អារ៉ាប៊ី សាអូឌីត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print