ចិន៖ រឿងរ៉ាវផ្ទៃក្នុងអាមេរិក អាមេរិកជាអ្នកដោះស្រាយ ចិនមិនពាក់ព័ន្ធឡើយ

ចែករំលែក៖

កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានស្នើដល់ ចិនឲ្យបើកការស៊ើបអង្កេត លើបេក្ខភាពប្រធានាធិបតី ​Joe Biden និងកូនប្រុសពាក់ព័ន្ធនិងមុខជំនួញមួយចំនួន។ ប៉ុន្តែភ្លាមៗនោះចិនបានច្រានចោល នៅសំណើរបស់ លោកត្រាំ ឲ្យស៊ើបអង្គេត ករណី បេក្ខភាព Biden
រដ្ឋមន្រ្តីក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះឡើយ បន្ទាប់ពីការស្នើសុំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បី

ស៊ើបអង្កេតអតីតអនុប្រធានាធិបតី លោក Biden ។
កាសែត Global Times ចេញផ្សាយនៅថ្ងៃទី ៤ ខែតុលា បានដកស្រង់សម្តីលោក វ៉ាងយី រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា«យើងមានទំនុកចិត្តថាប្រជាជនអាមេរិកអាចដោះស្រាយបញ្ហារបស់ពួកគេដោយខ្លួនឯង» ។
ការប្រកាសនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសចិនបើកការស៊ើបអង្កេតលើលោក Joe Biden អតីតអនុប្រធានាធិបតីនិងកូនប្រុសរបស់គាត់ឈ្មោះ Hunter Biden ។

លោក Hunter Biden បានទៅប្រទេសចិនជាមួយឪពុករបស់គាត់នៅឆ្នាំ ២០១៣ នៅពេលដែលលោកBiden ជាអនុប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានកើតឡើងពីរបីខែបន្ទាប់ពីគាត់បានចូលរួមក្រុមប្រឹក្សាភិបាលមូលនិធិវិនិយោគថ្មីជាមួយប្រធានមូលនិធិឯកជនឯកជនចិន។

ប្រធានាធិបតី Trump បាននិយាយថាលោក Hunter Biden បានទទួលទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារពីប្រទេសចិនសម្រាប់មូលនិធិវិនិយោគនេះ។ កូនប្រុសអតីតអនុប្រធានាធិបតីរូបនេះបានបដិសេធរាល់ការចោទប្រកាន់ខាងលើ របស់លោកត្រាំ ក្នុងគោលដៅវាយប្រហារទៅលើ ឪពុករបស់លោក ជាបេក្ខភាពប្រធានាធិបតី មុនពេលបោះឆ្នោត។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះក៏បានបញ្ជាក់ផងដែរនូវការចោទប្រកាន់ដែលថាប្រទេសចិនបានសូកប៉ាន់ប្រាក់ចំនួន ១,៥ ពាន់លាន​ដុល្លារ ដល់កូនប្រុសអតីតអនុប្រធានាធិបតីអាមេរិកគឺមិនមានការពិតនោះឡើយ។

សេចក្តីអំពាវនាវ​របស់លោកដូណាល់ ត្រាំ លើកនេះ ដែល​ចង់​ឲ្យ​ចិន​បើកការស៊ើបអង្កេត លើ​កូនប្រុស​របស់លោក Jo Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី ឆ្នាំ ២០២០ បាន​ធ្វើ​ឲ្យ​គេ​នឹកទៅដល់​ឃ្លា​របស់​លោកដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការឃោសនា​​បោះឆ្នោត ឆ្នាំ ២០១៦។ កាលណោះ លោកដូណាល់ ត្រាំ បាន​បង្ហើរពាក្យ សុំ​ឲ្យ​រុស្ស៊ី ជួយ​ស្វែងរក​មែល របស់​បេក្ខជន ប្រធានាធិបតី លោកស្រី ហ៊ីឡារី គ្លីនតុន។

គេគ្មាន​ភស្តុតាងថា លោកដូណាល់ ត្រាំ បាន​ទាក់ទង​ជាមួយ​រុស្ស៊ី​ដោយផ្ទាល់​ទេ។ ប៉ុន្តែ ក្រោយមក ស្រាប់តែ​មាន​បែកលេចធ្លាយ​រឿងអាស្រូវ​មែលសម្ងាត់​របស់​លោកស្រី គ្លីនតុន ដែល​ជា​ដើមហេតុ​មួយ ធ្វើ​ឲ្យ​លោកស្រី​បរាជ័យ ចាញ់ឆ្នោត លោក​ដូណាល់ ត្រាំ។

នៅពេលនោះ លោកដូណាល់ ត្រាំ បាន​និយាយ​ថា ការដែលលោកនិយាយ​សុំរុស្ស៊ី​ជារឿង​លេងសើចទេ ប៉ុន្តែ លើកនេះ លោកដូណាល់ ត្រាំ ហាក់​មិននិយាយ​លេងៗ​ដូច​មុនទេ។ ការនេះបានធ្វើ​ឲ្យ​ប្រធាន​គណៈកម្មការ​បោះឆ្នោត​ជាតិ អាមេរិក​ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ចេញមុខ ប្រកាស​អំពាវនាវ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ នៅក្នុង​ចំណោម បេក្ខជន។

​នៅក្នុង​សារ Twitter ប្រធាន​គណៈកម្មការ​បោះឆ្នោត​ជាតិ បាន​បញ្ជាក់ ប្រាប់​ប្រជាជនអាមេរិក ឲ្យ​ដឹងថា សម្រាប់​គ្រប់​បេក្ខជន ដែល​ឈរឈ្មោះ​សម្រាប់​តំណែង​សាធារណៈ វា​ជារឿង​ខុសច្បាប់ ដែល​ពួកគេ ទទួល ឬ​​ស្វែងរក​ជំនួយ ពីជនបរទេស នៅក្នុង​ក្របខ័ណ្ឌ​បោះឆ្នោត​អាមេរិក។

សម្រាប់​ក្រុមប្រជាធិបតេយ្យ ច្បាស់ណាស់ថា ការអំពាវនាវ​របស់លោកដូណាល់ ត្រាំ ដើម្បី​រកជំនួយ​ពីអ៊ុយក្រែន និង​ចិន ឲ្យ​ស៊ើបអង្កេត​លើ​កូនប្រុស​របស់​លោក Jo Biden កំពុង​ស្ថិតក្នុង​ករណី​លើកឡើង​របស់​ប្រធាន​គណៈកម្មការ​បោះឆ្នោត។

ការស្ទង់​មតិបង្ហាញ​ថា ​លោក Joe Biden អតីត​អនុ​ប្រធានាធិប​តីបន្ត​នាំ​មុខ​គូ​ប្រកួតប្រជែងតំណែង​បេក្ខជន​ប្រ​ធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិប​តេយ្យ​សម្រាប់​ឆ្នាំ​២០២០។ ក៏ប៉ុន្តែការ​ព្រួយ​កង្វល់​អំពី​អាយុ​របស់​លោក Biden ​និង​ទម្លាប់​របស់​លោក​អំពីការនិយាយ​ផ្តេសផ្តាស ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​ខ្លះ​ចោទ​សួរថាតើ​លោកនឹង​ក្លាយ​ជា​បេក្ខជន​ដ៏ល្អ​បំផុតដើម្បី​តទល់​ប្រធានា​ធិបតី​ត្រាំ​នៅការបោះឆ្នោត​ឆ្នាំ​ក្រោយ​ដែរ​ឬ​យ៉ាងណា។

នៅ​រដ្ឋ Iowa លោក Joe Biden ហាក់​ដូចជាធ្វើ​ឲ្យ​បេក្ខភាព​ភាព​របស់​លោក​កាន់តែ​ខ្លាំងឡើង​ក្នុងនាម​ជា​បេក្ខជន​នាំ​មុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​រិះគន់​លើប្រធានា​ធិបតី​ដូណាល់ ​ត្រាំ។

លោក Joe Biden បេក្ខជន​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ ​បាន​ថ្លែងថា៖ «បើយើង​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​កាន់​តំណែង ៨​ឆ្នាំ ខ្ញុំជឿ​អស់​ពី​ចិត្ត​ថ្លើម​ថា ​លោក​ត្រាំនឹងផ្លាស់​ប្តូរ​ជារៀង​រហូត​លើ​លក្ខណៈ​ថាតើ​យើ​ង​ជា​នរណា​នោះ។ ដោយ​ហេតុ​នេះ​ហើយ ​យើង​ត្រូវ​តែ​ផ្តួល​លោក ​ដូណាល់ ​ត្រាំ​ ​នៅឆ្នាំ​២០២០»​។

ឥឡូវ​នេះ លោក Biden នៅតែ​ស្ថិតលើ​គេនៅក្នុង​ការស្ទង់​មតិ​ថ្នាក់​ជាតិ​និងថ្នាក់​រដ្ឋ​សំ ខាន់​ៗ។ ក៏ប៉ុន្តែលោក​ក៏​ប្រឈម​ការ​ប្រណាំង​ប្រជែង​យ៉ាង​ខ្លាំងពី​គូ​ប្រកួត​ប្រ​ជែង​ជា​ច្រើន​នាក់ រួមមាន​លោក​ស្រី Elizabeth Warren សមាជិកា​ព្រឹទ្ធសភា​រដ្ឋ Massachusetts ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print