ភ្នំពេញ៖ ក្មេងប្រុសម្នាក់លង់ទឹកត្រពាំងស្លាប់យ៉ាងអាណោចអម័ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០ នាទីរសៀល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ឡុង ម៉េងស្រ៊ាង អាយុ១០ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅជាមួយអាណាព្យាបាលនៅផ្លូវបេតុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុ មានក្មេងប្រុសប្រហែលជា៤នាក់បានបបួលគ្នាទៅហែលទឹកត្រពាំងនៅចំនុចកើតហេតុខាងលើ ។ ដោយឡែកកុមារារងគ្រោះបានហែលទៅកន្លែងទឹកជ្រៅក៏បានលិចចូលទៅក្នុងទឹកបាត់ ខណះពេលក្មេងៗដែលជាមិត្តភក្រ័ចុះទៅលេងទឹកជាមួយគ្នាឃើញបាត់អាស្រ៊ាងក៏រត់មកប្រាប់អ្នកភូមិថាអាស្រ៊ាងលង់ទឹកលិចបាត់ហើយភ្លាមៗនោះអ្នកភូមិបាននាំគ្នាជួយចុះរាវអស់រយះពេលជាងកន្លះម៉ោងទើបអ្នកភូមិនិងប្រជាការពារមុជរកក្មេងប្រុសខាងលើនេះឃើញតែអកុសលក្មេងប្រុសឈ្មោះស្រ៊ាងបានផុតដង្ហើមដោយឈ្លក់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុនិងប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ភារ៉ា ដង្កោ